Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញគ្រាប់បែក៣៩គ្រាប់ លាក់ទុកក្នុងឃ្លាំងនៅខេត្ត ភាគខាងត្បូង

បានផុស

នៅ

ប៉ូលិសថៃនៅខេត្ត Songkhla ភាគខាងត្បូង បានរកឃើញគ្រាប់បែកចំនួន៣៩គ្រាប់ ដែលលាក់ទុកនៅក្នុងឃ្លាំងមួយ ខណៈគោលបំណងនិងផែនការពាក់ព័ន្ធគ្រាប់បែកនេះនៅមិនទាន់ដឹងទេ។

(រូបថត៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ The Nation, តាមពិតទៅគ្រាប់បែកនេះត្រូវបានរកឃើញតាំងពីថ្ងៃទី២១មកម្ល៉េះ ប៉ុន្តែព័ត៌មានទើបបញ្ចេញកាលពីថ្ងៃទី២៣ប៉ុណ្ណោះ។

វាជាប្រភេទគ្រាប់បែក M79 ដែលផ្ញើចេញពីស្រុក Yi Ngor នៃខេត្ត Narathiwat ទៅកាន់ស្រុក Mae Sot ខេត្ត Tak ប៉ុន្តែត្រូវបានស្តុកទុកក្នុងស្រុក Bang Klam ខេត្ត Songkhla ដោយមិនដឹងមូលហេតុ។

(រូបថត៖ The Nation)

យ៉ាងណាមន្ត្រីថៃ បានបើកការស៊ើបអង្កេតលើករណីនេះរួចហើយ ខណៈគេក៏នៅមិនទាន់បញ្ជាក់ដែរថា តើនរណានៅពីក្រោយរឿងនេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មន្ត្រីថៃម្នាក់ទៀត ត្រូវគេធ្វើឃាតនៅខេត្តភាគខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម