Connect with us

សន្តិសុខសង្គម

អភិបាលខណ្ឌឬស្សីកែវ ណែនាំឱ្យអាជ្ញាធរសង្កាត់ទាំង៧ បង្កើនវិធានការពង្រឹងសន្តិសុខ និងគ្រប់គ្រងជនបរទេសឲ្យបានម៉ឺងម៉ាត់

បានផុស

នៅ

លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានណែនាំដល់អាជ្ញាធរមូលដ្ឋានសង្កាត់ទាំង៧ ត្រូវអនុវត្តការងារឲ្យបានយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន ជាពិសេសត្រូវពង្រឹងការគ្រប់គ្រងវត្តមានជនបរទេសដែលស្នាក់នៅតាម បុរី ខុនដូ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល នៅក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យបានប្រកបដោយប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ ធ្វើឡើងនៅពេលលោកអភិបាលខណ្ឌ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងជនបរទេស និងបញ្ហាគ្រឿងញៀននៅក្នុងតំបន់ខណ្ឌឫស្សីកែវ។

លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា អាជ្ញាធរសង្កាត់ទាំង៧ ត្រូវអនុវត្តការងារឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ជាពិសេស ត្រូវពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ និងត្រូវធានាឲ្យបានថា ជនបរទេសទាំងអស់ដែលស្នាក់នៅក្នុងតំបន់ គឺសុទ្ធតែជាជនស្នាក់នៅដោយស្របច្បាប់ មិនមានបទល្មើស និងជាពិសេស ត្រូវទប់ស្កាត់ឲ្យបានច្បាស់លាស់ចំពោះបទល្មើសឆបោក​អនឡាញ (Scam Online) ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងតំបន់។

ក្រៅពីនេះ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យកម្លាំងសន្តិសុខ និងអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះក្រុមជ្រុលនិយម និងក្រុមអមិត្ត ដែលមានបំណងបង្កើតចលនាប៉ុនប៉ងបះបោចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ ត្រូវមានវិធានការបន្ទាន់ និងរហ័ស ដើម្បីដោះស្រាយគ្រប់ស្ថានភាពដែលអាចកើតឡើងជាយថាហេតុ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម