ព័ត៌មានជាតិ
អាមេរិកពង្រឹងវិស័យយោធាជាមួយកម្ពុជា ដោយដកបំរាមការលក់សព្វាវុធ និងបើកសមយុទ្ធរួមគ្នាឡើងវិញ
សហរដ្ឋអាមេរិកប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា តាមរយៈការដកបំរាមការលក់សព្វាវុធមកលើកម្ពុជា និងចាប់ផ្ដើមបើកសមយុទ្ធយោធា «ឆ្មាំអង្គរ» រួមគ្នាឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំមកហើយ។

យោងសេចក្ដីប្រកាសរបស់សេតវិមាន បានបញ្ជាក់ឱ្យដឹងថា ដោយផ្អែកលើការស្វែងរកសន្តិភាព និងសន្តិសុខយ៉ាងយកចិត្តទុកដាក់របស់កម្ពុជា សហរដ្ឋអាមេរិក នឹងលុបចោលការហាមឃាត់អាវុធលើកម្ពុជា ហើយភាគីទាំងពីរបានយល់ព្រមចាប់ផ្តើមសមយុទ្ធយោធា ANGKOR SENTINEL ទ្វេភាគីឡើងវិញ ដែលធ្វើឡើងចុងក្រោយនៅឆ្នាំ២០១៧។
គួរឱ្យដឹងថា សមយុទ្ធយោធា «ឆ្មាំអង្គរ» ជាសមយុទ្ធមួយដែលកម្ពុជា និងអាមេរិក បានចាប់ដៃគ្នាធ្វើជាលើកដំបូង ក្នុងឆ្នាំ២០១០ ហើយបន្តធ្វើសមយុទ្ធរួមគ្នា ជារៀងរាល់ចុងឆ្នាំនីមួយៗ រយៈពេល៧លើកជាប់ៗគ្នា។ ប៉ុន្តែនៅក្នុងឆ្នាំ២០១៧ សមយុទ្ធយោធានេះ ក៏ត្រូវបានផ្អាក រហូតមកទល់បច្ចុប្បន្ន។

បើតាមព័ត៌មានពីសេតវិមាន រដ្ឋាភិបាលវ៉ាស៊ីនតោន ក៏បានសន្យាបន្តបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើវិស័យយោធា ដោយនឹងបង្កើនកៅអីសម្រាប់មន្ត្រីកម្ពុជាទៅសិក្សានៅមហាវិទ្យាល័យយោធាអាមេរិក ដូចជា សាលាយោធា West Point និង Air Force Academy ព្រមទាំងសាលាផ្សេងៗទៀត។

ការចាប់ផ្ដើមនូវកិច្ចសហប្រតិបត្តិការយោធាឡើងវិញរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅពេលនេះ គឺជាការបើកនូវទំព័រថ្មីរបស់សហរដ្ឋអាមេរិកក្នុងទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបគ្នាជាលើកដំបូង នៅក្នុងទីក្រុងគូឡាឡាំពួ ទីដែលមេដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ ខណៈលោកប្រធានាធិបតី ត្រាំ ក៏បានចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ភាពតានតឹងក្នុងបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


