Connect with us

ព័ត៌មានអន្ដរជាតិ

អាស៊ាន​ឲ្យមីយ៉ាន់ម៉ាអនុវត្តផែនការសន្តិភាព​៥ ចំណុច​ មុន​បោះឆ្នោត​

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាស៊ានបានឯកភាពគ្នាថា មីយ៉ាន់ម៉ាត្រូវតែអនុវត្តតាមផែនការសន្តិភាពចំណុចប្រាំ (5PC) ជាមុនសិន មុនពេលរៀបចំការបោះឆ្នោតដែលបានគ្រោងទុកនៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវបញ្ឍប់អំពើហិង្សា ហើយគ្រប់ភាគីជម្លោះទាំងអស់ត្រូវតែពិភាក្សាគ្នា ដើម្បីធានាថាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជាតិម៉ាឡេស៊ី Bernama នៅថ្ងៃទី២៧ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
មេដឹកនាំប្រទេសក្នុងតំបន់អាស៊ាននិងប្រធានាធិបតីជប៉ុន។ (រូបភាព៖ Bernama)

កិច្ចព្រមព្រៀង​ទាំងប្រាំចំណុច​របស់​អាស៊ាន (5PC) ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​ខែមេសា ឆ្នាំ២០២១ អំពាវនាវ​ឲ្យ​មាន​ការ​បញ្ចប់​ជាបន្ទាន់​នូវ​អំពើហិង្សា​នៅ​ប្រទេស​មីយ៉ាន់ម៉ារួមមាន ការចាប់ផ្តើម​នៃ​ការសន្ទនា​ដោយ​សន្តិវិធី និង​រួមបញ្ចូល​គ្នា​ក្នុងចំណោម​ភាគី​ទាំងអស់ ការតែងតាំង​បេសកជន​ពិសេស​អាស៊ាន​ម្នាក់​ដើម្បី​ជួយ​សម្របសម្រួល​ការចរចា ការផ្តល់​ជំនួយ​មនុស្សធម៌​តាមរយៈ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌ (AHA Centre) និង​ការអនុញ្ញាតឱ្យ​បេសកជន និង​តំណាង​អាស៊ាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​គាំទ្រ​ដំណើរការ​សន្តិភាព។

រហូតដល់ប្រទេសមីយ៉ាន់ម៉ាបង្ហាញពីវឌ្ឍនភាពពិតប្រាកដ បើពុំដូច្នេះប្រទេសនេះនឹងនៅតែត្រូវបានអនុញ្ញាតឱ្យបញ្ជូនតែតំណាងមិនមែននយោបាយទៅកាន់កិច្ចប្រជុំអាស៊ានប៉ុណ្ណោះ។ អាស៊ានក៏មានគម្រោងជ្រើសរើសបេសកជនពិសេសអចិន្ត្រៃយ៍ម្នាក់ដែលនឹងបន្តជួយក្នុងការចរចាសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងផងដែរ។

លោក Kyaw Nyun Oo លេខាធិការអចិន្ត្រៃយ៍ស្តីទីនៃក្រសួងការបរទេសមីយ៉ាន់ម៉ា ចូលរួមសន្និសីទ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨។(រូបភាព៖ Bernama)

អាស៊ានបានសន្យាថានឹងបន្តធ្វើការជាមួយអង្គការសហប្រជាជាតិ និងប្រទេសដទៃទៀត ដើម្បីបញ្ជូនជំនួយដោយសុវត្ថិភាព និងជួយស្តារសន្តិភាពឡើងវិញ។ វាក៏មានគម្រោងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលបង្កឡើងដោយជម្លោះ ដូចជាការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងការឆបោកតាមអ៊ីនធឺណិត។

គួរបញ្ជាក់ថាប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលចាប់តាំងពីយោធាឡើងកាន់អំណាចនៅឆ្នាំ ២០២១ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឱ្យមនុស្សរាប់លាននាក់រត់គេចខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈខ្លះរត់ឆ្លងដែនខុសច្បាប់៕

រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសអាស៊ាន។ (រូបភាព៖ Bernama)

អត្ថបទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម