ព័ត៌មានជាតិ
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ប្រារព្ធខួប ១៥ឆ្នាំ ដើម្បីជាឱកាសទាក់ទាញការវិនិយោគមកកម្ពុជា
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងរៀបចំពិធីអបអរសាទរខួប ១៥ ឆ្នាំដែលជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទដ៏មានអត្ថន័យមួយ “កេរដំណែលអ្នកដឹកនាំ (LEGACY OF LEADERS)” នៅថ្ងៃទី២៨ និងទី២៩ ខែ តុលា ឆ្នាំ ២០២៥ ក្នុងគោលបំណងជួបជុំសមាជិករបស់ខ្លួនទាំងជាតិ និងអន្តជាតិ ដើម្បីបន្តគាំទ្រនូវស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងកៀរគរបណ្ដាពាណិជ្ជករអន្តរជាតិ មកទទួលបាននូវបទពិសោធ និងកាលានុវត្តភាពដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជាប្រកបដោយសក្ដានុពល។

ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះ នឹងរៀបចំនៅសណ្ឋាគារ Sun & Moon Riverside ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយរំពឹងថា មានអ្នកចូលរួមសរុបជាង ២០០ នាក់ ដែលជាសមាជិក JCI ថ្នាក់សកល និង JCI Cambodia, និងភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។
ក្នុងឱកាសប្រារព្ធខួប ១៥ឆ្នាំ នឹងមានសកម្មភាពសំខាន់ៗជាច្រើន ក្នុងនោះមានវគ្គបណ្តុះបណ្តាល និងការភ្ជាប់ទំនាក់ទំងអាជីវកម្មជាតិនិង អន្តរជាតិផងដែរ។ នៅថ្ងៃទី ២៨ ខែតុលា JCI Cambodia នឹងរៀបចំមហាសន្និបាតថ្នាក់ជាតិរបស់ JCI Cambodia, ការតាំងពិព័រណ៍ពាណិជ្ជកម្មផ្សេង, និងពិធីអាហារស្វាគមន៍ពេលល្ងាចជូនសមាជិក-សមាជិកា នងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិថែមទៀតផង។ ចំណែកនៅថ្ងៃទី ២៩ JCI Cambodia នឹងរៀបចំកម្មវិធីពិសេសៗដូចជា៖ វគ្គបណ្ដុះបណ្ដាលជំនាញផ្សេងៗ, ការផ្គូផ្គងអាជីវកម្ម, និងបិទបញ្ចប់ដោយជាមួយពិធីអបអរសាទរខួបទី១៥ និង លៀងសាយភោជន៍រួមមានការសម្តែងសិល្បៈ, ពិធីប្រគល់ពានរង្វាន់និងលិខិតសរសើរ, និងការថ្លែងអំណរគុណដល់អ្នកឧបត្ថម្ភ។
យ៉ាងណា ការប្រារព្ធខួប ១៥ ឆ្នាំនេះ មិនត្រឹមតែជាការអបអរសាទរនូវដំណើរដ៏វែងឆ្ងាយរបស់ JCI Cambodia ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបន្តនូវ “កេរដំណែលអ្នកដឹកនាំ” ដែលបានកសាងឡើង។ តាមរយៈកម្មវិធីនេះ សង្ឃឹមថានឹងអាចពង្រឹងភាពជាដៃគូអន្តរជាតិ និងជំរុញទឹកចិត្តអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយឲ្យបន្តបង្កើតផលវិជ្ជមានដល់សង្គមជាតិ។
សូមជម្រាបថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលបាននិងកំពុងរៀបចំកម្មវិធីជាច្រើនក្នុងទិសដៅដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍយុវជនឱ្យក្លាយជាសហគ្រិនឆ្នើមស្របតាមទស្សនៈរបស់អង្គភាព និងគោលនយោបាយអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


