Connect with us

ជីវិតកម្សាន្ដ

លោកជំទាវ ហ៊ុន ស៊ីណាត ផ្ដល់ប្រាក់ឧបត្ថម្ភដល់លោក សែម សង្វាត ដែលកើតជំងឺមហារីកថ្លើមធ្ងន់ធ្ងរ

បានផុស

នៅ


តារាចម្រៀងម្ចាស់បទ កម្មករឆ្លងដែន លោក សែម សង្វាត បន្ទាប់ពីធ្វើការអំពាវនាវជួបការខ្វះខាតអំឡុងពេល​កូវីដ-១៩ និងមានជំងឺប្រចាំកាយផងនោះ គឺទទួលបានថវិកាឧបត្ថម្ភចំនួន៥០០ដុល្លារពីលោកជំទាវ ហ៊ុន ស៊ីណាត។

បើតាមការលើកឡើងរបស់លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា អាណិតណាស់ អតីតតារាចម្រៀងលោក សែម សង្វាត លើក​ដៃសុំឲ្យគេជួយ ពេលនេះបានទទួលអំណោយពីលោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ នូវថវិការចំនួន៥០០ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានបន្តថា តំណាងឲ្យលោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានយកថវិការចំនួន៥០០​ដុល្លារ ដែលជាវិការផ្ទាល់របស់លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ មកជូនដល់អតីតតារាចម្រៀងដែលមានជំងឺមហារីកថ្លើមធ្ងន់ធរ ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅផ្លូវជាតិលេខ២ ម្តុំរង្វង់មូលគួស្រូវ​។   

លោក សែម សង្វាត បានថ្លែងអំណរគុណដល់លោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ានឹម វណ្ណៈ ដែលបាន​ជួយ​លោកក្នុងពេលដែលលោកត្រូវការថវិការបន្ទាន់ដើម្បីព្យាបាលជំងឺ ព្រោះលោកគ្មានថវិកាព្យាបាលទេ។ ពេលនេះលោកពិតជារំភើបណាស់ និងសូមគោរពជូនពរលោកជំទាវ ហ៊ុន សុីណាត និងលោកជំទាវឧកញ៉ា នឹម វណ្ណៈ ផងដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម