ព័ត៌មានជាតិ
អាជ្ញាធរខេត្តមណ្ឌលគិរី សម្អាតទីធ្លាសាធារណៈ តុបតែងភ្លើងពណ៌ស្វាគមន៍ពិធីបុណ្យអុំទូក
ខេត្តមណ្ឌលគិរី៖ ដើម្បីអបអរសាទរពិធីបុណ្យអុំទូកដែលនឹងចូលមកដល់នៅសប្តាហ៍ក្រោយនេះ អាជ្ញាធរក្រុងសែនមនោរម្យ បានសម្អាតនៅតាមទីធ្លាសាធារណៈ និងតុបតែងភ្លើងចម្រុះពណ៌ ដើម្បីលើកកម្ពស់សោភណភាពក្រុង ក៏ដូចជាទាក់ភ្នែកភ្ញៀវទេសចរដែលគ្រោងមកកម្សាន្ត។

លោក និញ ប៉េងឃុន អភិបាលរងក្រុងសែនមនោរម្យ បានឱ្យដឹងថា ដោយមានការណែនាំពី លោកអភិបាលក្រុងសែនមនោរម្យ ចាប់ពីថ្ងៃទី១០ដល់៣១ខែតុលាឆ្នាំ២០២៥ បានចាត់ក្រុមការងារធ្វើការរៀបចំតុបតែងផ្កាភ្ញីតាមទីតាំងនិងគោលដៅសំខាន់ៗ ហើយបានបំពាក់ដូចជា អំពូលភ្លើងថ្មីបន្ថែម បំពាក់ភ្លើងពណ៌តាមដងសួនច្បារ និងសម្អាតស្មៅតាមទីធ្លាសាធារណៈ ក៏ដូចជាលាបពណ៌ លាបថ្នាំពណ៌តាមចិញ្ចើមដងសួនផងដែរ។
លោកបញ្ជាក់ថា ការរៀបចំទាំងអស់នេះដោយមានការ ដោយមានការចូលរួមពីមន្ត្រីរាជការកងកម្លាំងទាំងបីប្រភេទ ពិសេសសិស្សចូលរួមពីវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស មណ្ឌលគិរី ដែលបានបញ្ជូនក្រុមការងារខាងបច្ចេកទេសអគ្គិសនីចំនួន៣០នាក់។ លោកប្រាប់ថា៖«ធ្វើយ៉ាងណាដើម្បីពន្លឿនការងារឆាប់រហ័ស ដើម្បីលើកកម្ពស់សោភណក្រុង ភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលគ្រោងមកកម្សាន្តនាឱ្យកាសពីធីបុណ្យអុំទូក ដែលនឹងប្រារព្វឡើងចាប់ពីថ្ងៃទី ៤-៦ ខែ វិច្ឆិកា ខាងមុខនេះ»។

ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នៅពេលខាងមុខ រដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី គ្រោងរៀបចំពិធីប្រណាំងទូកខ្នាតតូចលក្ខណៈប្រពៃណីរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខនេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំចំនួន៣ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំពិធីនេះផងដែរ។

ប៉ុន្តែ ផ្អែកលើបរិបទបច្ចុប្បន្នកម្ពុជាបាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់បំផុត ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ រដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ យ៉ាងណាមិញ ការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តារាជធានី-ខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


