កីឡា
Messi ត្រូវការបញ្ជូនបាល់ ៥ លើកទៀត នឹងក្លាយជាស្តេចបញ្ជូន ក្នុងប្រវត្តិសាស្ត្របាល់ទាត់
ខ្សែប្រយុទ្ធរបស់ក្រុម Inter Miami កីឡាករ Lionel Messi ត្រូវការការបញ្ជូនឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីត្រឹមតែ ៥ លើកទៀតប៉ុណ្ណោះ នឹងបំបែកកំណត់ត្រាក្លាយជាស្តេចបញ្ជូនបាល់ (assists) ក្នុងប្រវត្តិសាស្ត្របាល់ទាត់។

កាលពីថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ខ្សែប្រយុទ្ធម្ចាស់អាវលេខ ១០ Lionel Messi បានស៊ុតបញ្ចូលទី ២ គ្រាប់ និងបញ្ជូន (assist) ១ លើក រួមចំណែកជួយឱ្យក្រុម Inter Miami យកឈ្នះលើក្រុម Nashville ក្នុងលទ្ធផល ៤-០ នៃការប្រកួតលីគកំពូល អាមេរិក Major League Soccer។
ការបញ្ជូន ១ លើកចុងក្រោយនេះ បានធ្វើឱ្យ Messi បង្គ្រប់ចំនួនបញ្ជូនរបស់ខ្លួនបាន ៤០០ លើកនៅក្នុងអាជីព។ ស្ថិតិនេះ បានធ្វើឱ្យ Messi ក្លាយជាកីឡាករបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេបំផុតសម្រាប់បាលទាត់បច្ចុប្បន្ន ពោលគឺលើសកីឡាករឈរលេខ ២ Thomas Muller រហូតដល់ទៅ ៤៨ លើកឯណោះ។
ប៉ុន្តែបើគិតអំពីកំណត់ត្រាបាល់ទាត់គ្រប់សម័យកាលវិញ គឺ Messi ស្ថិតនៅពីក្រោយអតីតខ្សែប្រយុទ្ធ Real Madrid និងជម្រើសជាតិ ហុងគ្រី លោក Ferenc Puskás ចំនួន ៤ លើក ដែលលោករកបានការបញ្ជូនចំនួន ៤០៤ លើក អំឡុងពេលលោកនៅជាកីឡាករ។

ដូច្នេះប្រធានក្រុមរបស់ក្រុមជម្រើសជាតិ អាហ្សង់ទីន Lionel Messi ត្រូវការការបញ្ជូនត្រឹមតែ ៥ លើកទៀតប៉ុណ្ណោះ នឹងក្លាយជាកីឡាករបាល់ទាត់បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់គ្រប់សម័យកាល៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


