ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាគោលការណ៍នៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ដើម្បីកំណត់នូវខណ្ឌសីមានៅលើដីជាក់ស្ដែង ដែលបញ្ជាក់ពីខ្សែព្រំដែនមួយដែលត្រឹមត្រូវ និងច្បាស់លាស់
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាគោលការណ៍នៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នមិនមែនដើម្បីគណនាពីការចំណេញឬខាតដីនោះទេ តែដើម្បីកំណត់នូវខណ្ឌសីមានៅលើដីជាក់ស្ដែងដែលបញ្ជាក់ពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់។

ក្នុងសារបង្ហោះលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននេះគឺផ្អែកលើ «មូលដ្ឋានឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ»។
សម្ដេចបញ្ជាក់ថា៖ «កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ»។

សម្ដេចធិបតីបញ្ជាក់ថាការវាស់វែង និងបោះបង្គោលព្រំដែនបណ្ដោះអាសន្នដែលកម្ពុជាថៃបានឯកភាពធ្វើរួមគ្នានាពេលបច្ចុប្បន្ននេះគឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្ដីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
បើតាមសម្ដេចធិបតីក្រោយការវាស់វែងបានបញ្ចប់ ក្រុមការងារចម្រុះនៃប្រទេសទាំងពីរ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្ដោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន។
សម្ដេចអំពាវនាវដល់ពលរដ្ឋបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជាដោយថាការងារទឹកដីនេះគឺជាមនសិការ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

តាមគម្រោងកម្ពុជា និងថៃនឹងចាប់ផ្ដើមធ្វើការបោះបង្គោលបណ្ដោះអាសន្ននៅចន្លោះបង្គោលលេខ៤២ ដល់៤៧ នៅភូមិព្រៃចាន់ និងជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ បន្ទាប់ពីបញ្ចប់ការងារថតរួបពីលើអាកាសដោយប្រើដ្រូនចប់រួចរាល់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


