ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ជាង៥០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី
ទឹកជំនន់ដែលកើតឡើងនៅប្រទេសថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី បានសម្លាប់មនុស្សជាង៥០នាក់ ដែលជាគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតមួយនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ចេញផ្សាយនាថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០២៥ ABC News បានរាយការណ៍ថា តួលេខអ្នកស្លាប់នៅថៃបានកើនឡើងដល់៣៣នាក់ ដោយជនរងគ្រោះត្រូវបានទឹកហូរគួចយកទៅ បណ្ដាលឲ្យលង់ និងឆក់ចរន្តអគ្គិសនី។ ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃកាលពីសប្តាហ៍មុន បានជន់លិចក្រុងហាតយ៉ៃ (Hat Yai) ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មភាគខាងត្បូងរបស់ប្រទេស ដោយកត់ត្រាកម្រិតទឹកភ្លៀង៣៣៥មិល្លីម៉ែត្រ កាលពីថ្ងៃសុក្រ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃមិនធ្លាប់មាន៣០០ឆ្នាំមកនេះ។
កងទ័ពថៃបានដាក់ពង្រាយទូក២០០គ្រឿង ឧទ្ធម្ភាគចក្រ២០គ្រឿង និងនាវាផ្ទុកយន្តហោះតែមួយគត់របស់ខ្លួន ដើម្បីដឹកជញ្ជូនសម្ភារៈ និងជម្លៀសអ្នកជំងឺ ដោយសារទឹកជំនន់បានប៉ះពាល់ដល់មនុស្ស២,៧លាននាក់ និងផ្ទះសម្បែងជិត១លានខ្នងទូទាំងប្រទេស។
នៅប្រទេសឥណ្ឌូណេស៊ី មនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់នៅកោះស៊ូម៉ាត្រា ហើយជាង២០នាក់ទៀតនៅតែបាត់ខ្លួន បន្ទាប់ពីទឹកជំនន់និងបំណាក់ដីវាយប្រហារយ៉ាងខ្លាំងទៅលើតំបន់ភ្នំនៅភាគខាងជើងស៊ូម៉ាត្រា។ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះត្រូវបានរារាំងដោយសារការដាច់ចរន្តអគ្គិសនី ការដាច់ផ្លូវ និងភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា។

ដោយឡែកនៅប្រទេសម៉ាឡេស៊ីវិញ មានសេចក្ដីរាយការណ៍ពីមនុស្សស្លាប់ម្នាក់ ខណៈទឹកជំនន់នៅតែបន្តកើតមាននៅទូទាំងរដ្ឋមួយចំនួន។
អាជ្ញាធរនៅតំបន់រងគ្រោះទាំងបីប្រទេសបានព្រមានថាអាចនឹងមានភ្លៀងធ្លាក់បន្ថែមទៀត ដែលបង្កើនហានិភ័យនៃការបាក់ដី និងទឹកជំនន់ភ្លាមៗ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


