ព័ត៌មានជាតិ
អភិបាលខណ្ឌ៧មករា ដឹកនាំចលនាដាំដុះបន្លែបង្ការនៅវិទ្យាល័យបាក់ទូក
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បន្តបំផុសសកម្មភាពដាំបន្លែបង្ការ នៅតាមសាលារៀន វត្តអារាម និងសហគមន៍ ដើម្បីយកបន្លែទាំងអស់នេះទៅសមរភូមិជួរមុខ និងជនភៀសសឹក ក្នុងតម្រូវការចាំបាច់ណាមួយ។


កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោកអភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីក្រោមឱវាទ រួមជាមួយលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៃវិទ្យាល័យបាក់ទូក បានចូលរួមចលនាដាំបន្លែបង្ការនៅក្នុងបរិវេណសាលារៀន។
លោក ថេង សុថុល អភិបាលខណ្ឌបានបញ្ជាក់ថា បន្លែសេរីរាង្គដែលអាចដាំដុះងាយបានផលក្នុងរយៈពេលខ្លីមានដូចជា ស្ពៃគ្រប់ប្រភេទ ត្រកួន ត្រប់ ជាដើម ដែលជាដំណាំរយះពេលខ្លី ដែលអាចបម្រើការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ និងជួយដល់ពលរដ្ឋភៀសសឹកផង និងវីរកងទ័ពជូរមុខលើគ្រប់គោលដៅ ដោយដំណាំទាំងនេះដាំដុះងាយទទួលបានទិន្នផល។


ក្នុងនោះផងដែរលោកគ្រូ និងសិស្សនៅវិទ្យាល័យបាក់ទូក បានប្ដេជ្ញាថែទាំបន្លែបង្ការឲ្យបានដិតដល់ ដូចជាស្រោចទឹក និងដាក់ជី ដើម្បីឆាប់ធំយកទៅចែកជូនដល់ទ័ពកម្ពុជា និងជនភៀសសឹក។
គួរបញ្ជាក់ដែរថា ចលនា “យើងរួមគ្នាដើម្បីជាតិ” ផ្ដួចផ្ដើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងគោលបំណងផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាននៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹកដោយសារការឈ្លានពានពីប្រទេសថៃ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


