Connect with us

កីឡា

ម្ចាស់មេដាយស៊ីហ្គេម ៦គ្រឿងនៅកម្ពុជា ប៉ាល់ ឆរស្ម៊ី ទៅជួយឧបត្ថម្ភជនភៀសសឹកមុនមួយថ្ងៃទើបសៀមទម្លាក់គ្រាប់តាមផ្លូវនោះ

បានផុស

នៅ

ម្ចាស់​មេដាយ​ស៊ីហ្គេម​​ ៦គ្រឿង​ ឆ្នាំ​២០២៣​ នៅ​កម្ពុជា​ ប៉ាល់​ ឆរស្ម៊ី​ អំឡុង​សង្គ្រាម​ឈ្លានពានរបស់​ប្រទេស​សៀម​​ពីរ​លើក​នេះ​អ្នក​នាង​ និង​ក្រុមស្ម័គ្រ​ចិត្ត​​បាន​ចុះ​​ជួយ​ជន​ភៀសសឹក​ និង​វីរកងទ័ព​យ៉ាង​សកម្ម​ដោយ​មិន​សូវ​បារម្ភ​ពី​សុវត្ថិភាពផ្ទាល់​ខ្លួន​​នោះ​ឡើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាង​ ប៉ាល់​ ឆរស្ម៊ី​

អតីត​កីឡា​ការិនី​ឆ្នើម​របស់​កម្ពុជា​ ប៉ាល់​ ឆរស្ម៊ី​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​សង្គ្រាម​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​នេះ​គឺ​ក្រុម​ស្ម័គ្រ​ចិត្ត​ដែល​ដឹកនាំ​ដោយ​លោក​ យ៉ាំ ថៃសាន​ រួម​ទាំង​ខ្លួន​ផ្ទាល់​បាន​ចុះ​ទៅ​ជួយ​ដល់​ជន​ភៀសសឹក​ និង​វីរកងទ័ព​បាន​ ៥ដង​ហើយ​ និងគម្រោង​ទៅ​ជា​ថ្មី​ទៀត​អំឡុង​ថ្ងៃ​ទី២៨​ ខែ​ធ្នូ​ ខាង​មុខ​ទៀត។​

អំឡុង​ពេល​ចុះ​ទៅ​ជួយ​ជន​ភៀសសឹក​នោះ​ដែរ​កាល​ពី​ថ្ងៃ​ទី១៨​ ខែ​ធ្នូ​ ក្រុម​ការងារទៅ​ទម្លាក់​សម្ភារ​នៅ​ឯខេត្ត​ឧត្តរមានជ័យ​មុន​មួយ​ថ្ងៃ​ស្អែក​ឡើង​ថ្ងៃ​ទី១៩​ ខែ​ធ្នូ​ នៅ​តាម​ផ្លូវ​ដែល​ខ្លួន​បាន​ជិះ​ក៏​ត្រូវបាន​ដ្រូន​របស់​សៀម​ទម្លាក់​ផង​ដែរ។​ ពោល​ការ​ទម្លាក់​នោះ​គឺ​ខុស​ត្រូវ​គ្នា​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ពេល​ដែល​ក្រុម​ការងារ​បាន​ចុះទៅ​ទីនោះ។​

ទិដ្ឋភាព​ផ្ដល់​ជំនួយ

ម្ចាស់​មេដាយ​ស៊ីហ្គេម​ ៦គ្រឿង​ខាង​លើ​បន្ត​ទៀតថា​ ពេល​ដែល​ចុះ​ទៅ​ដល់​ផ្ទាល់​ជន​ភៀសសឹក​ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ការ​រស់នៅ​ទាំង​ការ​សម្រាក​ អាហារហូបចុក​ សម្ភារប្រើប្រាស់​ផ្សេងៗ​ និង​អនាម័យ​ជា​ដើម។​

ប៉ាល់​ ឆរស្ម៊ី​ បន្ថែម​ទៀតថា​ ទិដ្ឋភាព​លំបាក​វេទនា​ត្រូវ​រត់​ចេញ​ពី​ផ្ទះ​សម្បែង​ និង​ការ​ឈ្លានពាន​យ៉ាង​ឃោរឃៅ​របស់​សៀម​នេះ​បាន​ធ្វើ​ឲ្យ​ខ្លួន​រួម​ទាំង​ក្រុម​ស្ម័គ្រ​ផ្សេងៗ​ឈឺ​ចាប់​ និង​មាន​ភាព​អាណិត​អាសូរ​ខ្មែរ​គ្នា​ឯង​រហូត​មិន​អាច​នៅ​ស្ងៀម​សំងំ​សុខ​បាន​ទើប​នាំ​គ្នា​រៃអង្គាស​ និង​ស្វែង​រក​ជំនួយ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​​មួយ​នេះ។​

ទិដ្ឋភាព​ផ្ដល់​ជំនួយ

បញ្ជាក់​ដែរថា​ អំឡុង​ការ​ឈ្លានពាន​របស់​សៀម​មក​លើ​កម្ពុជា​ពីរ​លើក​នេះ​អតីត​កីឡា​ការិនី​កម្ពុជា​ ប៉ាល់​ ឆរស្ម៊ី​ និង​ក្រុម​ការងារ​ស្ម័គ្រ​បាន​ចុះ​ជូយ​ដល់​ជន​ភៀសសឹក​ជា​សម្ភារ​ ថ្នាំ​សង្កូវ​ អាហារ​ និង​របស់​ប្រើប្រាស់​បាន​ជា​ច្រើន​ជួយ​សម្រាល​ទុក្ខ​លំបាក​​តាម​បណ្ដោយ​ព្រំដែន​កន្លងមក​។​ ការ​ឈ្លាន​ពាន​ជា​លើក​ទី២​ របស់​សៀម​មក​​លើ​កម្ពុជាតាំង​ពី​ថ្ងៃ​ទី៧​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ រហូត​ដល់​ថ្ងៃ​ទី២៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នេះ​នៅ​មិន​ទាន់​បញ្ឈប់​នៅឡើយ​ទេ​ ស្រប​ពេល​ជន​ភៀសសឹក​ឡើង​ដល់​ជាង​ ៥០​ម៉ឺន​នាក់​មក​ហើយ​៕​

អ្នក​នាង​ ប៉ាល់​ ឆរស្ម៊ី​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម