ព័ត៌មានជាតិ
អតីតព្រះចៅអធិការវត្ត២អង្គ នៅស្រុកបសេដ្ឋ ត្រូវតុលាការកាត់ទោស ក្រោយល្មើសបម្រាបរដ្ឋបាល
អតីតព្រះចៅអធិការវត្ត០២អង្គ ត្រូវបានចៅក្រមជំនុំជំរះសាលាដំបូងខេត្តកំពង់ស្ពឺ បើកសវនាការលើបទល្មើសជាច្រើនករណី ដែលប្រព្រឹត្តខុសច្បាប់រដ្ឋធម្មនុញ្ញ និងវិន័យសង្ឃជាដើម ។
ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានធ្វើការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ៤៧១ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ តាមនីតិវិធីច្បាប់។ តាមប្រភពពីតុលាការ បានឲ្យដឹងថា តាមនីតិវិធីចំពោះអង្គហេតុជនសង្ស័យ រួមមាន៖

១. ការប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល។
២. លេងល្បែងស៊ីសងខុសច្បាប់ និងរារាំងដល់វិធានការអនុវត្តវិធានការ ដែលប្រព្រឹត្តនៅភូមិអង្គដែកកណ្ដាល ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បទល្មើសដែលមានបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រ៦១៦ នៃក្រមព្រហ្មទណ្ឌ, មាត្រា៤ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង និងមាត្រា៤ និងមាត្រា១១ កថាខណ្ឌទី១ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។


សូមរម្លឹកថា ព្រះចៅអធិការវត្តទាំង០២អង្គ ដែលស្លៀកពាក់ខោអាវជាគ្រហស្ថ ត្រូវឃាត់ខ្លួននាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទី ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខណៈពេលចុះពង្រឹងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការចុះអនុវត្តខាងលើតបតាមសេចក្តីសម្រេចលេខ០៤៦/២១សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩


គណៈបញ្ជាការឯកភាពស្រុក បានឃាត់រថយន្តសង្ស័យ០២គ្រឿង ដែលកំពុងធ្វើដំណើរមកពីទិសខាងជើងទៅទិសខាងត្បូង ដល់ចំណុចស្ពានអង្គដែកកណ្តាល ស្ថិតក្នុងភូមិអង្គដែកកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយពេលឃាត់រថយន្តទាំង ០២គ្រឿង សមត្ថកិច្ចបាននាំព្រះសង្ឃ០២អង្គ ទៅកាន់អធិការនគរបាលស្រុកបសេដ្ឋ ដើម្បីសាកសួរ។ ព្រះសង្ឃទាំង ០២អង្គនោះ ទី១. ព្រះនាម នួន ចិន្តា ព្រះជន្ម៣៩ព្រះវស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ២. ព្រះតេជគុណ ជឹង ម៉េងហៀក ព្រះជន្ម ៣៥ព្រះវស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត បឹងសាឡាំ ស្ថិតនៅឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានឆែកឃើញវត្ថុតាងរួមមាន៖ ស្រាបៀរចំនួន ៥កំប៉ុង, តេឡេបញ្ជារ ១ គ្រាប់, ចានអាប៉ោងមួយ, មេអាប៉ោងចំនួន ០៤គ្រាប់ ខោអាវចំនួន ១០កំប្លេ និងឯកសណ្ឋាននគរបាលមួយឈុតមានស្លាកឈ្មោះពាក់ស័កិ្ត៤កន្លះ និងមានអត្តលេខត្រឹមត្រូវ៕
អត្ថបទ៖ ភួង រដ្ឋា
សូមចុចអាន៖ បុរសម្នាក់ផឹកស៊ីជេរប្រមាថសមត្ថកិច្ច ត្រូវសាលាដំបូងខេត្តកំពង់ចាមដាក់ពន្ធនាគារ ១ ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



