Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីជាប់​ជាប្រទេស​មានជាងគេបំផុតទី២លើពិភពលោក កាលពីឆ្នាំមុន

បានផុស

នៅ

បុរីរដ្ឋ សិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាប្រទេសមានជាងគេបំផុតទី២លើពិភពលោក បើគិតជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) កាលពីឆ្នាំ ២០២៥។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាត់ចំណាត់ថ្នាក់របស់ទស្សនាវដ្តីព័ត៌មានអង់គ្លេស The Economist បានបង្ហាញថា GDP per capita នៅសិង្ហបុរី គឺ ៩០ ៧០០ ដុល្លារអាមេរិក/ម្នាក់ ដោយ​ធ្វើឱ្យ​ប្រទេសនេះឈរពីក្រោយតែប្រទេសស្វីសប៉ុណ្ណោះ។ ស្វីសជាប់ចំណាត់ថ្នាក់កំពូលទី១ ដោយមាន GDP per capita ១០០ ០០០ ដុល្លារ/ម្នាក់ ខណៈន័រវេស ឈរនៅលេខរៀងទី៣ ប្រមាណ ៨៦ ៨០០ ដុល្លារ/ម្នាក់។

យ៉ាងណាមិញ ពេលសម្រួលតាមម៉ោងធ្វើការ ប្រទេសន័រវេសជាប់ចំណាត់ថ្នាក់លេខ១ ​បើគិត​ GDP សម្រាប់មនុស្សម្នាក់១ម៉ោងៗ។ បន្ទាប់មកគឺប្រទេសកាតា និងដាណឺម៉ាក ខណៈសិង្ហបុរីចាប់ចំណាត់ថ្នាក់ទី ៨ នៅពីក្រោយហ៊ូឡង់។ ការគិតជាម៉ោងនេះ បង្ហាញពីចំណូលដែលពលរដ្ឋនៃប្រទេសនីមួយៗរកបាន បើយក GDP នោះទៅប្រៀបធៀបនឹង​ម៉ោងធ្វើការ។ នេះមាន​ន័យថា ​ពលរដ្ឋន័រវេសទទួលបានចំណូលជាមធ្យមក្នុងមួយម៉ោង ខ្ពស់ជាងប្រទេសដទៃទៀត។

ទិន្នន័យពីក្រសួងកម្លាំងពលកម្មសិង្ហបុរី បាន​បង្ហាញថា បុគ្គលិក​ក្នុងប្រទេសសិង្ហបុរីធ្វើការជាមធ្យម ៤៣,៣ ម៉ោង​/សប្តាហ៍ នៅឆ្នាំ ២០២៤។ ធៀបនឹងឆ្នាំ ២០២៤ ដូចគ្នា ​បុគ្គលិកនៅន័រវេសធ្វើការជាមធ្យម ៣៣,២ ម៉ោង/សប្តាហ៍​។ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម