ព័ត៌មានអន្ដរជាតិ
ភាគខាងជើងវៀតណាមត្រជាក់ខ្លាំង! សីតុណ្ហភាពធ្លាក់ចុះដល់ ០អង្សាសេ
ដ្បិតតែតំបន់មួយចំនួននៅវៀតណាម ចុះត្រជាក់ក៏ដោយ ប៉ុន្តែនៅភាគខាងជើងប្រទេសនេះ អាកាសធាតុប្រែត្រជាក់ខ្លាំងបំផុត ដោយសីតុណ្ហភាពធ្លាក់ដល់ ០អង្សាសេ។

តាមការផ្សាយរបស់ VN Express, សីតុណ្ហភាព០អង្សាសេ ត្រូវបានកត់ត្រានៅពេលព្រឹកថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ លើកំពូលភ្នំ Mau Son ក្នុងស្រុក Loc Binh នៃខេត្ត Lang Son ជាប់ព្រំដែនចិន។
ជាមួយនឹងអាកាសធាតុត្រជាក់ដល់ឆ្អឹងបែបនេះ អាជ្ញាធរបានព្រមានពីលទ្ធភាពនៃការកើតមានការកកដុំទឹកកក ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ការចិញ្ចឹមសត្វ និងដំណាំកសិកម្មរបស់ប្រជាជន។

ក្រៅពីសីតុណ្ហភាពធ្លាក់ដល់ ០អង្សាសេនៅលើភ្នំកម្ពស់១ ៥០០ម៉ែត្រមួយនេះ កន្លែងផ្សេងទៀតនៅភាគខាងជើងវៀតណាមក៏ចុះត្រជាក់ខ្លាំងផងដែរ ដោយនៅភ្នំ Trùng Khánh សីតុណ្ហភាពចុះដល់ ៤ អង្សាសេ ចំណែកនៅ Tam Dao ធ្លាក់ដល់ ៦ អង្សាសេ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកព្យាករបានព្រមានថា សីតុណ្ហភាពនឹងបន្តធ្លាក់ចុះខ្លាំងជាងនេះទៀត នៅប៉ុន្មានថ្ងៃខាងមុខ ខណៈទីក្រុងហាណូយ ក៏ត្រៀមខ្លួនទទួលបាតុភូតខ្យល់ត្រជាក់ផងដែរ។
សូមជម្រាបថា ភាគខាងជើងវៀតណាមកំពុងស្ថិតក្នុងស្ថានភាពត្រជាក់ខ្លាំងបំផុត ដែលតម្រូវឲ្យប្រជាជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


