Connect with us

ព័ត៌មានអន្ដរជាតិ

១៧រដ្ឋនៅ​​អាមេរិកត្រូវប្រកាសអាសន្ន​ ព្រោះ​ព្យុះ​ទឹកកក​ដ៏​ធ្ងន់​ធ្ងរ​​ពេក

បានផុស

នៅ

មនុស្ស​ជាង១៨០​លាន​នាក់​ កំពុង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន ​ចំពោះព្យុះទឹកក​កដ៏​ធំ​ចុងសប្តាហ៍​ ដែលមាន​ឥទ្ធិពល​​ពីរដ្ឋ New Mexico ទៅកាន់រដ្ឋ Maine ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ឱ្យ​ភាគ​ខាង​ត្បូង​សហរដ្ឋអាមេរិក​មាន​ទឹក​កក និង​ព្រិល​ដ៏​គ្រោះ​ថ្នាក់។

យោង​តាមសារព័ត៌មាន​ ABC, អ្នក​ព្យាករណ៍​ឱ្យ​ដឹង​ថា ព្យុះ​នេះ​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃសុក្រ នាំ​មក​នូវ​ព្រិលនិង​ទឹកកក​នៅ ​រដ្ឋ ​New Mexico និង​តំបន់ Texas panhandle ។ នៅ​ពេល​ល្ងាច ទីក្រុង Dallas នឹងឃើញមានខ្យល់បោក​បក់​ខ្លាំង​ ហើយទីក្រុង Oklahoma នឹងមាន​ព្រិលធ្លាក់​​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ព្យុះនៅសហរដ្ឋអាមេរិក។ Reuters.

ចំណែក​ថ្ងៃ​សៅរ៍​នេះ គឺ​ជា​ថ្ងៃ​ដែល​មាន​ព្រិល​ច្រើន​បំផុត លាយ​ឡំ​ជា​មួយ​ទឹកកក​ដ៏គ្រោះថ្នាក់ និង​ព្រិល​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​។

មិន​តែ​ប៉ុណ្ណោះ មាន​​រដ្ឋ​ចំនួន១៧ បាន​ប្រកាស​ដាក់​រដ្ឋ​របស់​ពួក​គេ ក្នុង​ភាព​​អាសន្ន ខណៈ​ដែល​ព្យុះ​ជិត​មក​ដល់​រដ្ឋ​ ដូចជា៖ Alabama, Arkansas, Georgia, Kansas, Kentucky, Louisiana, Maryland, Mississippi, Missouri, New Jersey, New York, North Carolina, Pennsylvania, South Carolina, Tennessee, Texas and Virginia ។

លើសពី​នេះ ក្រុង​វ៉ាស៊ីនតោន ក៏​បាន​ប្រកាស​ដាក់​ក្រុង​របស់​ខ្លួន ក្នុង​គ្រា​​អាសន្ន​ផង​ដែរ​។

រីឯជើង​ហោះ​ហើរជាង ២ ៣០០ ដែល​ចេញ​-ចូល​សហរដ្ឋ​អាមេរិក ដែល​គ្រោង​នឹង​ហោះ​ថ្ងៃ​សៅរ៍នេះ​ ឥឡូវត្រូវ​បាន​លុប​ចោល​មុន​ពេល​ព្យុះ​នេះ​កើត​ឡើង​ ដោយ​អាកាស​យាន​ដ្ឋាន​ពីរ​របស់​ទីក្រុង Dallas រង​ការ​វាយ​ប្រហារ​ខ្លាំង​បំផុត។

យោងតាម​លក្ខខណ្ឌ​របស់​អាកាសធាតុ ក្រុម​អ្នក​ស្វែង​រក និង​ជួយ​សង្គ្រោះ​ទី​ក្រុង​ចំនួន២៨​ កំពុង​រង់​ចាំត្រៀម​ដាក់​ពង្រាយ និង​គាំទ្រ​ប្រតិ​បត្តិការ​សង្គ្រោះ​ជីវិត​ តាម​សំណើរ​បស់​អាជ្ញាធរ​ក្រុង​នីមួយៗ៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម