ព័ត៌មានជាតិ
២៥ថ្ងៃមកនេះ មានអ្នកដាក់ឯកសារប្រកាសទ្រព្យ និងបំណុល ជាង១៨ ៦០០នាក់
គិតត្រឹមថ្ងៃអាទិត្យ ទី២៥ ខែមករា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលនូវឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន១៨ ៦១២ច្បាប់ ខណៈក្រសួងស្ថាប័ននិងខេត្តជាបន្តបន្ទាប់បានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង។

យោងតាមប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ រាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមករា ក្រសួងស្ថាប័នដែលបានបញ្ចប់ការប្រកាសរបស់ខ្លួនទាំងស្រុង រួមមាន៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងការងារ ក្រសួងវប្បធម៌ ក្រសួងអភិវឌ្ឍន៍ជនបទ ធនាគារជាតិ ក្រសួងផែនការ ក្រសួងឧស្សាហកម្ម អាជ្ញាធរសវនកម្មជាតិ ក្រសួងយុត្តិធម៌ ក្រសួងធនធានទឹក ក្រសួងអធិការដ្ឋាន និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ដោយឡែក ខេត្តប្រកាសរួចរាល់ រួមមាន៖ មណ្ឌលគិរី កែប កំពង់ស្ពឺ ព្រះសីហនុ ពោធិ៍សាត់ កោះកុង ស្ទឹងត្រែង ត្បូងឃ្មុំ ប៉ៃលិន សៀមរាប តាកែវ រតនគិរី បាត់ដំបង កណ្តាល ព្រៃវែង កំពង់ចាម ព្រះវិហារ និងក្រចេះ។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ សម្រាប់ឆ្នាំ២០២៦ ធ្វើឡើងរយៈពេលមួយខែមករាពេញ គឺចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ ដោយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាំទទួលយកឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចទាំងអស់ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច ដោយមិនឈប់សម្រាកថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ។ ក្នុងឆ្នាំ២០២៦នេះ អ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ គឺមានចំនួនសរុប១៩ ៨៨៧រូប។

លោក ខូយ លឹមហុង ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៅតាមក្រសួងស្ថាប័ន និងរាជធានីខេត្ត ក្នុងការសម្រួលឱ្យការប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តទៅបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា។ ខណៈក្រសួងស្ថាប័ន រាជធានីខេត្តមួយចំនួនក៏កំពុងត្រៀមខ្លួនបំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន តាមកាលបរិច្ឆេទកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ និងមួយចំនួនទៀត ស្ទើរតែបញ្ចប់ការប្រកាសរបស់ខ្លួនផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


