ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី និងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាផ្លូវការ
ក្រសួងសេដ្ឋកិច្ចឥណ្ឌូណេស៊ីបានឱ្យដឹងនៅថ្ងៃសុក្រនេះ (២០ កុម្ភៈ) ថា ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការជាផ្លូវការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការចុះហត្ថលេខានេះ ធ្វើឡើងដោយរដ្ឋមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ឥណ្ឌូណេស៊ី លោក Airlangga Hartarto និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer ក្រោយភាគីទាំង២ចរចាគ្នាអស់រយៈពេលជាច្រើនខែ។
ការព្រមព្រៀងនោះ រាប់បញ្ចូលទាំងការទម្លាក់ពន្ធខ្ពស់លើទំនិញឥណ្ឌូណេស៊ីមកត្រឹម ១៩% ពីអត្រាដើម ៣២% ដែលរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសឡើងកាលពីឆ្នាំមុន។
យ៉ាងណាមិញ ព័ត៌មានលម្អិតផ្សេងទៀតនៃកិច្ចព្រមព្រៀង មិនត្រូវបានរាប់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍ភ្លាមៗទេ។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បានដឹកនាំប្រតិភូទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីកិច្ចព្រមព្រៀងដដែល និងដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ។
នៅថ្ងៃសុក្រនេះផងដែរ (ថ្ងៃព្រហស្បតិ៍នៅទីក្រុងវ៉ាស៊ីនតោន) លោក ប្រាបូវូ និងលោក ត្រាំ បានចុះហត្ថលេខាលើឯកសារមួយទៀត ស្ដីពី «ការអនុវត្តកិច្ចព្រមព្រៀងឆ្ពោះទៅរកយុគសម័យមាសថ្មីសម្រាប់សម្ព័ន្ធភាពសហរដ្ឋអាមេរិក-ឥណ្ឌូណេស៊ី»។ សេតវិមានបាននិយាយថា ឯកសារនេះ «នឹងជួយប្រទេសទាំង២ពង្រឹងសន្តិសុខសេដ្ឋកិច្ច លើកកម្ពស់កំណើនសេដ្ឋកិច្ច ដែលនឹងឆ្ពោះទៅរកវិបុលភាពសកលជាបន្តបន្ទាប់»។
ជុំវិញកិច្ចព្រមព្រៀងពាក់ព័ន្ធពាណិជ្ជកម្មផងដែរ កាលពីដើមសប្ដាហ៍ ក្រុមហ៊ុនឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិកនានា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃប្រមាណ ៣៨,៤ ប៊ីលានដុល្លារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


