ព័ត៌មានអន្ដរជាតិ
អាមេរិកគ្រោងដំឡើងពន្ធលើ «ប្រទេសមួយចំនួន» ១៥% ក្រោយពន្ធ ១០% ចូលជាធរមាន
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានឱ្យដឹងកាលពីថ្ងៃពុធ (២៥ កុម្ភៈ) ថា អាមេរិកនឹងដំឡើងពន្ថលើប្រទេសមួយចំនួនដល់ ១៥% ឬខ្ពស់ជាងនោះ ប៉ុន្តែលោកមិនបានបញ្ចេញឈ្មោះប្រទេសណាមួយ ឬព័ត៌មានលម្អិតបន្ថែមនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីពន្ធថ្មី ១០% បានចូលជាធរមាននៅថ្ងៃអង្គារ ដោយទាបជាងអត្រា ១៥% ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមដាក់នៅថ្ងៃសៅរ៍សប្ដាហ៍មុន ពោលគឺ ១ ថ្ងៃ ក្រោយតុលាការកំពូលអាមេរិកសម្រេចចាត់ទុកពន្ធបដិការរបស់ ត្រាំ ថាខុសច្បាប់ និងត្រូវដកចេញ។
លោក Greer បានប្រាប់បណ្ដាញទូរទស្សន៍ Fox Business Network ថា រដ្ឋបាលលោក ត្រាំ មិនមានបំណងដំឡើងពន្ធលើទំនិញចិនលើសពីកម្រិតបច្ចុប្បន្នទេ ចំពេលដែលលោក ត្រាំ មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសចិននៅប៉ុន្មានសប្ដាហ៍ខាងមុខ។
លោកថ្លែងយ៉ាងដូច្នេះបន្តថា៖ «ឥឡូវនេះ យើងមានពន្ធគយ ១០%។ វានឹងឡើងដល់ ១៥% សម្រាប់ប្រទេសមួយចំនួន ហើយបន្ទាប់មក វាអាចនឹងឡើងខ្ពស់ជាងនេះសម្រាប់ប្រទេសផ្សេងទៀត ហើយខ្ញុំគិតថា វានឹងស្របតាមប្រភេទពន្ធគយដែលយើងបានឃើញ»។
ក្រោយមកទៀត ថ្លែងប្រាប់ Bloomberg TV លោក Greer បាននិយាយថា សេតវិមានកំពុងរៀបចំសេចក្តីប្រកាសមួយដើម្បីបង្កើនពន្ធគយបណ្តោះអាសន្នដល់ ១៥% លើ «ប្រទេសដែលសាកសម»។ លោកបានបន្ថែមថា អាមេរិកនឹង «សម្របសម្រួល» ជាមួយប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
លោកបានបន្តទៀតថា រដ្ឋបាល ត្រាំ ចង់ធ្វើឱ្យប្រាកដថា ខ្លួនបន្តដំណើរការផ្លូវច្បាប់ត្រឹមត្រូវសម្រាប់ការបង្កើនពន្ធនាពេលនេះ ដើម្បីបញ្ចៀសបញ្ហាផ្លូវច្បាប់ផ្សេងៗ។
គួរគូសបញ្ជាក់ថា ពន្ធ ១០% ដែលចូលជាធរមាននៅថ្ងៃអង្គារ ត្រូវបានដាក់ចេញក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលអនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធរយៈពេល ១៥០ ថ្ងៃ បើផុតពីនោះ ត្រូវសុំការអនុម័តពីសភា៕
-
សន្តិសុខសង្គម៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


