ព័ត៌មានជាតិ
អ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងពីសុវត្ថិភាពពលរដ្ឋ និងនិស្សិតខ្មែរដែលនៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមកំពុងផ្ទុះ
រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុវត្ថិភាពប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងសិក្សា និងស្នាក់នៅក្នុងបណ្តាប្រទេសដែលកំពុងមានសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា ខណៈមកដល់ពេលនេះមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់រងគ្រោះនៅឡើយទេ។

ក្នុងវេទិកា Press Briefing នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងបណ្តាប្រទេសដែលមានសង្គ្រាមនៅមជ្ឈិមបូព៌ា និងបានអំពាវនាវឱ្យភាគីជម្លោះមានការអត់ធ្មត់ជាអតិបរមា។

បើតាមលោក ប៉ែន បូណា មាននិស្សិតខ្មែរចំនួន២៣៩នាក់កំពុងសិក្សានៅប្រទេសអ៊ីស្រាអែល និងមាន២៧នាក់កំពុងសិក្សានៅប្រទេសគុយវ៉ែត។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងស្នាក់នៅ ធ្វើការ ឬធ្វើដំណើរកម្សាន្តក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផងដែរ។
លោក ប៉ែន បូណា បាននិយាយថា បណ្តាស្ថានទូតកម្ពុជាទាំងអស់ដែលទទួលបន្ទុកទំនាក់ទំនងជាមួយប្រទេសនៅមជ្ឈិមបូព៌ា បានទទួលការណែនាំឱ្យប្រកាសប្រាប់ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់លេខទាក់ទង ដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលខាងលើ អះអាងថា រហូតមកដល់ពេលនេះនៅមិនទាន់មានព័ត៌មានស្តីពីប្រជាជនខ្មែរទទួលរងគ្រោះដោយសារសង្គ្រាមនេះនៅឡើយទេ។
ជុំវិញសង្គ្រាមដែលកំពុងផ្ទុះនៅតំបន់មជ្ឈិមបូព៌ានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសក៏បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបង្ហាញក្ដីបារម្ភចំពោះស្ថានការណ៍នៅមជ្ឈិមបូព៌ានាពេលនេះ ហើយកម្ពុជាក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ធ្វើយ៉ាងណាជៀសវាងកំណើនស្ថានការណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


