Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិក​មាន​មូលដ្ឋាន​ទ័ព​​​៧កន្លែង​​​សមត្ថភាព​​ខុសៗគ្នា​​ក្នុង​ប្រទេស​​​៦​នៅ​​មជ្ឈិម​​បូព៌ា​

បានផុស

នៅ

ទោះ​បី​ជា​ការប្រយុទ្ធ​គ្នា​ដោយ​​យោធា​រវាង​អ៊ីរ៉ង់ និង​សហ​រដ្ឋ​អាមេរិក-អ៊ីស្រាអែល​ ​បាន​រីករាលដាលខ្លាំង​​​​​នៅស្ទើរតែ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ ដោយសារតែ​ប្រទេស​អ៊ីរ៉ង់​បាន​បាញ់មីស៊ីល និង​យន្ត​ហោះ​គ្មាន​មនុស្ស​បើក (ដ្រូន) ​ជា​​បន្ត​បន្ទាប់​​ប្រឆាំង​​នឹង​​មូល​ដ្ឋាន​យោធា​អា​មេ​រិក​នៅ​​ប្រទេសនានា​​ជុំវិញ​ប្រទេសអ៊ីរ៉ង់​។

​ប្រឈមកា​រវាយប្រហារ​ដ៏ខ្លាំងបែបនេះ ​សហរដ្ឋអាមេរិក​ដែលស្ថិតនៅឆ្ងាយ​រាប់​ពាន់គីឡូម៉ែត្រពីអ៊ីរ៉ង់ ក៏​​នៅ​តែ​មាន​សមត្ថភាព​ផ្នែក​យោធា​ស្ទើរតែ​គ្រប់​ប្រទេស​ក្បែរ​អ៊ីរ៉ង់ ដើម្បី​វាយ​ប្រហារ​​​ចូលអ៊ីរ៉ង់​វិញ​​។

យន្តហោះក្រហម៖ មូលដ្ឋានអាកាស, រូបកងមុខពី៖ កងទ័ព​ជើងទឹក ,ទង់ជាតិ៖ មូល​ដ្ឋាន​ខាងក្រៅ, កាំជ្រូច៖ កន្លែងគ្រប់គ្រងរ៉ាដា។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ The Hindu និង Reuters, ចុះផ្សាយ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៦, ការ​វាយប្រហារសងសឹករបស់អ៊ីរ៉ង់​បានកើតឡើង ​បន្ទាប់​ពីប៉ុន្មាន​ម៉ោង​ដែល​កងកម្លាំងអាមេរិក និងអ៊ីស្រាអែល​ចាប់​ផ្តើមធ្វើ​ការ​វាយ​ប្រហារ​យោធា​រួម​គ្នា​នៅថ្ងៃដំបូង​។

​ជាមួយ​មូលហេតុនៃកា​របើក​ការ​វាយប្រហារ​របស់សហរដ្ឋអាមេរិកនិង​អ៊ីស្រាអែល ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ អះអាងក្នុង​វីដេអូមួយ​ថា អ៊ីរ៉ង់​បានបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ​របស់​ខ្លួន​ និង​មានគម្រោងអភិវឌ្ឍ​មីស៊ីលប្រឆាំង​សហរដ្ឋអាមេរិក។

ចំណែក កង​ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)វិញ​ បាចាប់ផ្តើមប្រតិបត្តិការ​​​វាយ​បក​សង​សឹក​​ចំនួន​៤ក្រុម ផ្តោត​លើ​មូលដ្ឋានយោធា​សំខាន់ៗរបស់សហរដ្ឋអាមេរិក នៅ​ទូទាំង​មជ្ឈិមបូព៌ា ដែល​បណ្តាល​ឲ្យ​មានផល​រំខានខ្លះ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វីបាន​ទាំងស្រុង​រហូត​​​លែងដំណើរការ​កើតនោះទេ​។​

​ការវាយប្រហារ​របស់​អ៊ីរ៉ង់​​ភាគ​ច្រើន​ប៉ះពាល់ដល់​មូលដ្ឋាន​យោធា​ចំនួន៧ របស់សហរដ្ឋអាមេរិកក្នុង​ប្រទេស​ចំនួន​៦ នៅ​មជ្ឈិម​បូព៌ា​ ដោយ​ប្រទេសទាំង​៦នោះ​គឺ​ស្ថិត​នៅ​ជុំវិញ​​​​ប្រទេស​អ៊ីរ៉ង់​ នៅ​​​រំលង​សមុទ្រ​ខ័ណ្ឌ​ចែក​​រវាងអ៊ីរ៉ង់​និង​បណ្តា​ប្រទេសទាំងនោះ។​

ទី​តាំង​មូលដ្ឋាន​ទ័ព​​​របស់​សហរដ្ឋអាមេរិក​​​នៅប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា រួម​មាន៖​

មូលដ្ឋាន​ទ័ព Al Udeid ប្រទេសកាតា គឺ​ជា​មូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុត​នៅក្នុងតំបន់​​មជ្ឈិមបូព៌ា​ ដែល​បម្រើជាទី​​​មជ្ឈម​​​កណ្តាលយោធាដ៏សំខាន់សម្រាប់បញ្ជាការកណ្តាលសហរដ្ឋអាមេរិក​ (CENTCOM)។

មូលដ្ឋានទ័ព Al Dhafra ប្រទេស​អារ៉ាប់រួម ជា​មូល​ដ្ឋាន​អាកាស​សហ​រដ្ឋ​អាមេរិកនៅ​ទីក្រុងអាប៊ូដាប៊ី ​មាន​យោធាអាមេរិក​ប្រមាណ ​៥ ០០០នាក់ និងឧបករណ៍យោធាទំនើបៗ។

មូល​ដ្ឋាន​ទ័ព Ali Al-Salem ប្រទេសគុយ​វ៉ែត​ ជា​មូលដ្ឋានយោធាដែល​គេ​ស្គាល់ថា​ជា «The Rock» បាន​ពង្រឹងប្រតិបត្តិការ​កង​ទ័ព​អាកាស​សហរដ្ឋអាមេរិក នៅ​ជិត​ព្រំដែន​អ៊ីរ៉ាក់។

មូលដ្ឋានទ័ព​ NSA បារ៉ែន ក៏​ជាមូលដ្ឋានកងទ័ពជើងទឹក​ប្រទេស​បារ៉ែន​ គឺ​ជា​មជ្ឈ​មណ្ឌល​បញ្ជាការ​ដ៏សំខាន់​សម្រាប់ប្រតិបត្តិការក្នុងតំបន់។

មូលដ្ឋានទ័ព Muwaffaq Al-Salti ប្រទេសហ្ស៊ក​ដានី ជា​មូល​ដ្ឋាន​​ការពារ​ដែន​អាកាស​ មាន​សមត្ថភាព​អាច​បាញ់​ទម្លាក់​មីស៊ីលយ៉ាង​មាន​ប្រសិទ្ធ​ភាព​។

មូល​ដ្ឋានទ័ព Ain Al-Asad ប្រទេសអ៊ីរ៉ាក់ ក៏​មាន​សមត្ថភាព​ក្នុង​ការ​បាញ់​ទម្លាប់​មីស៊ីល​ផង​ដែរ។

មូលដ្ឋានទ័ព Erbil ប្រទេសអ៊ីរ៉ាក់ មាន​សមត្ថភាព​ខ្ពស់ពី​ការ​វាយ​ប្រហារ​ដោយមីស៊ីល​ច្រើនគ្រាប់ក្នុង​ពេល​តែ​មួយ ​ពី​សត្រូវ​៕ ​

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម