Connect with us

ព័ត៌មានអន្ដរជាតិ

លោក Medvedev ៖ មូលដ្ឋានទ័ពអាមេរិកនៅ​ប្រទេស​ឈូងសមុ​ទ្រ​ជា «ការគំរាមកំហែង​» ប្រទេសទាំងនោះ​​ទៅវិញទេ​​

បានផុស

នៅ

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានបង្ហោះនៅលើបណ្តាញសង្គម X ​នៅ​ថ្ងៃទី៦ខែមីនាថា បណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ បានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋាន​ទ័ព​​នៅលើទឹកដីរបស់ពួកគេ ដោយជឿជាក់បែបឆោតល្ងង់ថា មូលដ្ឋាន​ទ័ព​​បែបនេះនឹងជួយការពារពួកគេ។ ផ្ទុយទៅ​វិញ ​​មូលដ្ឋានទ័ព​បែបនេះ​ ជា​ការ «គំរាមកំហែង» ទៅវិញទេ។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​ TASS បាន​ចុះ​ផ្សាយ​ថា​​ លោក Dmitry Medvedev បានបញ្ចាក់ថា ទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់បណ្ដាប្រទេសឈូងសមុទ្រ​ពែរ្យ​ជាមូលដ្ឋាន ដើម្បីការពារប្រទេសតែមួយគត់ ដែលនោះគឺជាសហរដ្ឋអាមេរិក។

លោក Dmitry Medvedev បាន​លើក​ឡើង​បន្ត​ដោយ​លើក​នូវគំនិ​​ត​បែបពិចារណា​ថា សូមគិតដោយប្រុងប្រយ័ត្ននិងហ្មត់ចត់ តើអ្នកពិតជាត្រូវការមូលដ្ឋានទ័ពអាមេរិកឬអត់? ក្នុងករណីវាមិនបានការពារ តែជាការគំរាមគំហែងអាយុជីវិតទៅវិញ។

​ការលើក​ឡើង​របស់លោក Medvedev បានកើតឡើង បន្ទាប់ពីអ៊ីរ៉ង់ក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះ បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក (UAV) ជាបន្តបន្ទាប់ចូលទៅក្នុងប្រទេស​តា​ម​ឈួងសមុទ្រ​នៅ​មជ្ឈិមបូព៌ាដែលមានមូលដ្ឋានទ័ពអាមេរិក ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការវាយឆ្មក់ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល​ចាប់តាំងពី​ថ្ងៃទី​​២៨ខែកុម្ភៈ​​មក​នោះ​​។

ប្រទេសឈូងសមុទ្រចំនួន៦ រួមមានអារ៉ាប៊ីសាអូឌីត, អារ៉ាប់រួម (UAE) កាតា, គុយវ៉ែត, បារ៉ែន និងអូម៉ង់ សុទ្ធតែអនុញ្ញាតឲ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ពួកគេក្រោមកិច្ចព្រមព្រៀង​ការ​ពារ​សន្តិសុខ។

មូលដ្ឋានទ័ព ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលមួយចំនួននៅក្នុងប្រទេសទាំងនេះត្រូវបានវាយប្រហារដោយការវាយប្រហាររបស់អ៊ីរ៉ង់ ដែលបង្ខំឲ្យប្រព័ន្ធការពារដែនអាកាសរបស់ពួកគេបាញ់តបតវិញម្តងហើយម្តងទៀត។ យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់នៅក្នុងរដ្ឋឈូងសមុទ្រ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម