Connect with us

ជីវិតកម្សាន្ដ

ទោះចេញពីសង្គ្រោះបន្ទាន់ តែស្ថានភាពនាយក្រិនយប់មិញនេះ នៅវង្វេងស្មារតី មិនស្គាល់សូម្បីកូនៗ

បានផុស

នៅ

នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ តារាកំប្លែងអ្នកនាង ប្រិយប្រិយ បានបញ្ជាក់ពីស្ថានភាពជំងឺរបស់នាយក្រិន ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីរសៀលម្សិលមិញនេះ ដោយសារតែមេរោគទ្បេីងពេញឈាម និងខួរក្បាល ដល់ថ្នាក់វង្វេងស្មារតី។

យ៉ាងណា ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់ ស្ថានភាពតារាកំប្លែងដ៏កម្សត់រូបនេះ នៅស្ថិតក្នុងសភាពវង្វេងស្មារតីនៅឡើយ ដោយក្រុមគ្រូពេទ្យបានកំណត់ជំងឺជាជំហានដំបូង គឺរលាកត្រចៀកធ្ងន់ធ្ងរ។ ដោយឡែក ចំពោះបញ្ហាមេរោគដែលនៅក្នុងឈាម ឬអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាលយ៉ាងណានោះ ក្រុមគ្រូពេទ្យកំពុងបន្តតាមដានបញ្ហាសុខភាពនៅឡើយ មិនទាន់មានការបញ្ជាក់បន្ថែមនៅឡើយទេ។

បើតាមអតីតតារាកំប្លែងអ្នកនាង ប្រិយប្រិយ គិតត្រឹមរាត្រីថ្ងៃទី១១ ខែមីនានេះ នាយក្រិន មិនស្គាល់អ្នកណាទាំងអស់ សូម្បីតែកូនប្រុសស្រីបង្កើតរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា នាយក្រិន មានជំងឺរលាកត្រចៀកធ្ងន់ធ្ងរ និងត្រូវបានបញ្ជូនទៅសង្គ្រោះជំហានដំបូងនៅមន្ទីរពេទ្យមួយក្នុងខេត្តបាត់ដំបង តែដោយសារស្ថានភាពនៅតែមិនធូរស្រាល លោក សាវិន ហ្វីលីព ក៏សម្រេចបញ្ជូននាយក្រិន មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម