ព័ត៌មានជាតិ
សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមុខព្រួយដែលឯកអគ្គរដ្ឋទូតស្លូវ៉ាគីប្ដេជ្ញាជំរុញឱ្យកាន់តែរឹងមាំជាមួយកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក អេឡិចសិនដឺ មីខូវស៊ិន ឯកអគ្គរដ្ឋទូតថ្មីរបស់ស្លូវ៉ាគីប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង។ ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតថ្មីស្លូវ៉ាគី បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងស្លូវ៉ាគី ដោយមុខព្រួយសំខាន់របស់លោក គឺការពង្រឹងក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះ លោក អេឡិចសិនដឺ មីខូវស៊ិន បានជម្រាបជូនសម្ដេចតេជោ ថា បេសកកម្មរបស់លោក នៅពេលនេះ គឺមានភារកិច្ចក្នុងការលើកកម្ពស់ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងស្លូវ៉ាគី ដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកឯកអគ្គរដ្ឋទុតបានសង្កត់ធ្ងន់លើទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច ធុរកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូល ដែលលោកចង់ពង្រីកក្នុងអាណត្តិបេសកកម្មនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ក្នុងព្រះបរមនាមព្រះមហាក្សត្រនៃកម្ពុជា បានអបអរសាទរ និងស្វាគមន៍ចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានទទួលការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ស្លូវ៉ាគីប្រចាំកម្ពុជា។
សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិរបស់លោកជាឯកអគ្គរដ្ឋទូតថ្មីនេះនឹងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយនេះ សម្ដេចតេជោ រំពឹងថា នឹងមានការរៀបចំពិធីអបអរសាទរ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងស្លូវ៉ាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សម្ដេចតេជោ ក៏បានសម្ដែងការគាំទ្រចំពោះការការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងស្លូវ៉ាគី ទៅលើមុខព្រួញនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដោយសម្ដេចបានចាត់ទុកចំណុចទាំងនេះជាចំណុចស្នូលនៃទំនាក់ទំនងក្រៅពីការទូត និងនយោបាយ។ សម្ដេចតេជោ បានកោតសរសើរចំពោះក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលតែងតែជជែកគ្នាអំពីការគាំទ្រគ្នាក្នុងឆាកអន្តរជាតិ និងលើវេទិកាអន្តរជាតិរវាងកម្ពុជា និងស្លូវ៉ាគី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


