សេដ្ឋកិច្ច
ADB៖ តម្លៃប្រេងនឹងហក់ឡើងជាង ១៥៥ ដុល្លារ មួយបារ៉ែល ប្រសិនបើជម្លោះមជ្ឈិមបូព៌ាអូសបន្លាយ
ជម្លោះនៅមជ្ឈិមបូព៌ានឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចនៃបណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក រហូតដល់ ១,៣ភាគរយ ក្នុងឆ្នាំ ២០២៦-២០២៧ និងបង្កើនអតិផរណា ៣,២ភាគរយ ប្រសិនបើការរំខានដល់ទីផ្សារថាមពល មានរយៈពេលច្រើនជាងមួយឆ្នាំ។ នេះបើយោងតាមការស្រាវជ្រាវថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

យោងតាម ADB ជម្លោះនេះប៉ះពាល់ដល់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈថ្លៃថាមពលកាន់តែខ្ពស់ ការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងពាណិជ្ជកម្ម និងលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង។ វិស័យទេសចរណ៍ និងការផ្ទេរប្រាក់ពីបរទេសក៏អាចរងផលប៉ះពាល់ផងដែរ។
របាយការស្រាវជ្រាវរបស់ ADB ក៏បានរំលេចពីសេណារីយ៉ូហានិភ័យចំនួនបីដែលបង្ហាញថា ផលប៉ះពាល់លើប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់នេះ នឹងអាស្រ័យភាគច្រើនលើរយៈពេលនៃការរំខានដោយសារជម្លោះ។ បើជម្លោះមានរយៈពេលខ្លី សម្ពាធថ្លៃថាមពលនឹងថយចុះយ៉ាងឆាប់រហ័ស។ ការរំខានដែលអូសបន្លាយកាន់តែយូរ នឹងនាំឱ្យមានផលប៉ះពាល់កាន់តែធំធេង និងអូសបន្លាយយូរលើកំណើន និងអតិផរណា។

សេណារីយ៉ូ ទី១ ថ្លៃប្រេងកើនឡើងជាមធ្យម ១០៥ ដុល្លារ ក្នុងត្រីមាសទី២ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ ក្នុងត្រីមាសទី ៣ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងក្នុងត្រីមាសទី២។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន០,៦ ភាគរយ។
សេណារីយ៉ូ ទី២ ថ្លៃប្រេងកើនឡើងដល់ ១៣០ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ និង ១២០ ដុល្លារក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ និងធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញក្នុងត្រីមាសទី៤ ឆ្នាំ២០២៦។ ថ្លៃឧស្ម័នកើនឡើងខ្លាំងជាងសេណារីយ៉ូទី១សមាមាត្រទៅនឹងការកើនឡើងនៃថ្លៃប្រេង។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ០,៧ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន១,២ ភាគរយ។
សេណារីយ៉ូ ទី៣ ថ្លៃប្រេងហក់កើនឡើងដល់ជាង ១៥៥ ដុល្លារក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ រួចធ្លាក់ចុះយឺតៗមកត្រឹមប្រហែល ១៤០ ដុល្លារនៅចន្លោះត្រីមាសទី៣ ឆ្នាំ២០២៦ និងត្រីមាសទី១ ឆ្នាំ២០២៧ ហើយបន្ទាប់មកធ្លាក់ចុះមកថ្លៃមូលដ្ឋានវិញ។ ថ្លៃឧស្ម័នកើនឡើងខ្លាំង ប្រហាក់ប្រហែលនឹងកម្រិត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប៖ ថយ ១,៣ ភាគរយ។ ផលប៉ះពាល់លើអតិផរណា៖ កើន៣,២ ភាគរយ។
ផលប៉ះពាល់អវិជ្ជមានលើកំណើននឹងធ្ងន់ធ្ងរបំផុត សម្រាប់សេដ្ឋកិច្ចនៃប្រទេសកំពុងអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក ខណៈដែលអតិផរណាកើនឡើងខ្លាំងក្នុងប្រទេសនៅតំបន់អាស៊ីខាងត្បូង។
សេណារីយ៉ូទាំងនេះ ឆ្លុះបញ្ចាំងពីកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជា ដែលអាស្រ័យនឹងការវិវត្តនៃជម្លោះ និងការរំខានរបស់វា ហើយគួរតែត្រូវបានឆ្លើយតបដោយប្រុងប្រយ័ត្ន។ បន្ថែមពីលើថ្លៃថាមពលកាន់តែខ្ពស់ សេណារីយ៉ូទាំងនេះ ក៏ពិនិត្យលើការរំខានដល់ ខ្សែច្រវាក់ផ្គត់ផ្គង់ទូទៅ និងការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុជាសកល។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ការរំខាននៃវិស័យថាមពលដែលអូសបន្លាយពេលយូរអាចបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដោះស្រាយស្ថានភាពលំបាកធំពីរក្នុងពេលតែមួយគឺ កំណើនខ្សោយ និងអតិផរណាខ្ពស់។ រដ្ឋាភិបាលគួរតែផ្តោតលើការទប់ស្កាត់ភាពតានតឹងក្នុងទីផ្សារ និងការការពារអ្នកដែលងាយរងគ្រោះបំផុត ហើយអនុម័តគោលនយោបាយដើម្បីកែលម្អភាពធន់រយៈពេលវែង។»
របាយការណ៍ស្រាវជ្រាវសង្ខេបនេះបង្ហាញពីការឆ្លើយតបគោលនយោបាយសំខាន់ៗចំនួនបួន៖
១.គោលនយោបាយគួរតែផ្តោតលើ ការរក្សាស្ថិរភាពជាជាងការលាក់បាំង កម្រិតថ្លៃជាក់ ស្តែង។ ការបង្ហាញឱ្យឃើញថ្លៃថាមពលដែលកើនឡើង យ៉ាងហោចណាស់ អាចលើកទឹកចិត្ត ដល់ការសន្សំសំចៃថាមពល ការប្តូរការប្រើប្រាស់ប្រភេទឥន្ធនៈ និងការវិនិយោគលើប្រភពថាមពលជំនួស។ ការគ្រប់គ្រងថ្លៃ ឬការឧបត្ថម្ភធនច្រើន អាចជាប្រាក់លើកទឹកចិត្តខុសគោលដៅ ការពន្យារពេលការកែតម្រូវ និងការប្រើប្រាស់ធនធានមិនត្រឹមត្រូវ។
២.ការគាំទ្រសារពើពន្ធដែលចាំបាច់គួរតែត្រូវបានកំណត់គោលដៅ និងពេលវេលាច្បាស់លាស់។ អាទិភាពគួរតែត្រូវបានផ្តល់ដល់ការគាំទ្រដល់គ្រួសារដែលងាយរងគ្រោះ និងឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។ វិធានការដែលមានគោលដៅត្រឹមត្រូវអាចទប់ទល់នឹងផលប៉ះពាល់សង្គមដែលបណ្តាលមកពីការកើនឡើងនៃថ្លៃ ហើយទប់ស្កាត់ចំណាយសារពើពន្ធ និងកំណត់ប្រាក់លើកទឹកចិត្តដើម្បីឆ្លើយតបនឹងវិបត្តដែលកើតឡើង។
៣.ធនាគារកណ្តាលគួរតែផ្តោត លើការកំណត់ការប្រែប្រួលទីផ្សារហួសហេតុ ហើយតាមដានមើលនិន្នាការអតិផរណា។ អាទិភាពគួរតែផ្តល់ដល់សន្ទនីយភាពគោលដៅ ដើម្បីរក្សាដំណើរការទីផ្សារប្រកបដោយសណ្តាប់ធ្នាប់។
ការរឹតបន្តឹងគោលនយោបាយខ្លាំងពេក ប្រថុយប្រថាននឹងឧបសគ្គកាន់តែធំសម្រាប់កំណើន និងធ្វើឱ្យភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុកាន់តែធ្ងន់ធ្ងរ។ ការរឹតបន្តឹងខ្លះអាចល្អ ហើយការផ្តល់បច្ចុប្បន្នភាពច្បាស់លាស់ពីធនាគារកណ្តាលមានសារៈសំខាន់ណាស់ ដើម្បីរក្សាការព្យាករអតិផរណាឱ្យមានស្ថិរភាព។
៤.រដ្ឋាភិបាលគួរតែទប់ស្កាត់តម្រូវការថាមពលតាមដែលអាចធ្វើទៅបាន។ វិធានការជាក់ស្តែងរួមមាន ការកំណត់សីតុណ្ហភាពសម្រាប់ម៉ាស៊ីនត្រជាក់ ការកាត់បន្ថយការប្រើអគ្គិសនីដែលមិនចាំបាច់ យុទ្ធនាការសន្សំសំចៃអគ្គិសនី និងការធ្វើការពីផ្ទះ ឬការធ្វើការតាមកាលវិភាគបត់បែនខុសគ្នា។
ការលើកទឹកចិត្តការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ និងថ្ងៃដែលគ្មានរថយន្តនៅក្នុងតំបន់ទីក្រុងនៅថ្ងៃឈប់សម្រាកសាធារណៈក៏អាចជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈក្នុងការដឹកជញ្ជូនផងដែរ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


