ព័ត៌មានអន្ដរជាតិ
ថៃដកតំណែងមេបញ្ជាការជើងទឹកម្នាក់ ក្រោយផ្ទុះជម្លោះពាក្យសម្តីជាមួយទាហានកម្ពុជា
អង្គភាពទ័ពជើងទឹកថៃ បានសម្រេចដកតំណែងវរសេនីយ៍ឯក Thammanoon Wanna មេបញ្ជាការកងកម្លាំងពិសេសប្រចាំខេត្តត្រាត និងមន្ត្រី១៧រូបផ្សេងទៀត ចេញពីតំណែងតាមព្រំដែន ក្រោយមានការប៉ះទង្គិចពាក្យសម្តីជាមួយទាហានកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ Khaosod នាថ្ងៃទី៣១ខែមីនាឆ្នាំ២០២៦។

ជម្លោះនេះបានកើតឡើងកាលពីថ្ងៃទី២៦មីនា នៅច្រកព្រំដែនថ្មដា ពាក់ព័ន្ធនឹងការដាក់ទង់ជាតិថៃលើទូកុងតឺន័រ ដែលបង្កឲ្យមានការតតាំងគ្នាខ្លាំងៗតាមពាក្យសម្ដី និងមានការចែកចាយព័ត៌មាននេះជាច្រើនតាមបណ្តាញសង្គម។
បើតាមប្រភពមួយផ្សេងទៀតពីអ្នកកាសែតជើងចាស់ថៃឈ្មោះ «Wassana Nanuam» បច្ចុប្បន្ន លោក Thammanoon ត្រូវបានបញ្ជូនឲ្យទៅកាន់អង្គភាពដោះមីនវិញ ដែលត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រតាមព្រំដែនពីការប្រើកម្លាំងបាយ មកជាការប្រើការចរចា ដោយបានតែងតាំងមន្ត្រីដែលមានជំនាញផ្នែកការទូតឲ្យដឹកនាំកម្លាំងនៅខេត្តចន្ទបុរី និងខេត្តត្រាតជំនួសវិញ។
វរសេនីយ៍ឯក Pratchaya Phoyoy ដែលជាអ្នកជំនាញខាងចរចាព្រំដែន ត្រូវបានតែងតាំងជាមេបញ្ជាការថ្មី ដើម្បីសម្រួលស្ថានការណ៍ឲ្យមានភាពធូរស្រាលតាមរយៈផ្លូវការទូត។ យ៉ាងណាមិញ សកម្មជនថៃឈ្មោះ «Gun Jompluang» បានរិះគន់ការដកតំណែងនេះ ដោយអះអាងថា មន្ត្រីជាន់ខ្ពស់ថៃហាក់ដូចជាកំពុងបន្ទោសមន្ត្រីខ្លួនឯងដែលបានការពារទឹកដី ចំពោះមុខការគំរាមកំហែងដោយអាវុធពីភាគីកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ កងទ័ពជើងទឹកថៃបានបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងត្រៀមលក្ខណៈសម្រាប់ការចរចាជាមួយរដ្ឋាភិបាលថ្មី ជាជាងការប្រើប្រាស់កម្លាំងយោធាប្រឈមមុខដាក់គ្នា៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


