Connect with us

សេដ្ឋកិច្ច

​តម្លៃប្រេង​​​បន្តកើនឡើង​ ដោយសារសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា

បានផុស

នៅ

តម្លៃប្រេងឥន្ធនៈ​លក់រាយ​នៅ​តាមស្ថានីយ​បន្ត​កើន​ឡើង​នៅ​ថ្ងៃអង្គារទី ០៧ ខែមេសា ​២០២៦ ក្នុង​នោះ​ប្រេងសាំងធម្មតា​លក់ចេញក្នុងតម្លៃ ​៥៥០០ ​រៀល ​ក្នុង​មួយលីត្រ រក្សាតម្លៃនៅដដែល ចំណែក​ឯ​ប្រេង​ម៉ាស៊ូតលក់ចេញក្នុងតម្លៃ ៨២០០ រៀល ក្នុងមួយលីត្រ កើនឡើង ១០០ រៀល ធៀបនឹងការប្រកាសពេលមុន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រសួងពាណិជ្ជកម្មបានប្រកាសថា ​តម្លៃខាងលើអនុវត្តចាប់ពីថ្ងៃទី០៧ មេសា ​រហូតដ​ល់​ការជូន​ដំណឹង​ថ្មី។​ រាជរដ្ឋា​ភិបាល​បានដាក់​ចេញនូវវិធាន​ការឧបត្ថម្ភធន​ ​និងបញ្ចុះពន្ធអាករផ្សេងៗ ​ដើម្បី​ឆ្លើយតបទៅ​នឹង​និន្នាការ​កើនឡើងថ្លៃប្រេង​នៅ​លើទីផ្សារអន្តរជាតិ​ ​ព្រមទាំងជួយសម្រួល​ដល់ជីវភាព​របស់​ប្រ​ជាពលរដ្ឋ។ ​

​រដ្ឋាភិបាលបាន​បញ្ចុះតម្លៃ​ប្រេង​ចំនួន​ ៦,៥ សេនដុល្លារ ​ក្នុងមួយលីត្រ​, បញ្ចុះតម្លៃ១សេនដុល្លារ ​បន្ថែមទៀត​ក្នុងមួយ​លីត្រនៅពេលដែលប្រេង​សាំង​អន្តរជាតិកើន​លើស​ពី​៩០​ដុល្លារ ​ក្នុង១​បារ៉ែល ​និង​ប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០​ ដុល្លារ​ក្នុង១​បារ៉ែល, ​បញ្ចុះពន្ធនាំចូលដល់សូន្យ និងបញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំង ​និងប្រេងម៉ាស៊ូត ​ដល់សូន្យ។​

បញ្ចុះអាករពិសេស​លើប្រេងសាំងពី ៣០% ​មក ១៥% ​និងប្រេងម៉ាស៊ូតពី ៤% មក ០ ​និងបញ្ចុះអាករលើតម្លៃបន្ថែម​លើប្រេងសាំងពី ១០% ​មក ៤% ​និងប្រេងម៉ាស៊ូត​ពី ១០% ​មកសូន្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម