Connect with us

ព័ត៌មានជាតិ

ល្បែងប្រជាប្រិយជាតិជាច្រើន ត្រូវបានយកទៅលេងកម្សាន្តក្នុងកម្មវិធីសង្ក្រាន្តនានា តាមថ្នាក់មូលដ្ឋាន

បានផុស

នៅ

ល្បែងប្រជាប្រិយជាតិជាច្រើន ត្រូវបានយកទៅលេងកម្សាន្តនៅក្នុងកម្មវិធីសង្ក្រាន្តនានា តាមថ្នាក់មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីវេលាល្ងាចថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៦ ថ្មីៗ នេះ គណៈកម្មការគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ បានរៀបចំកម្មវិធីសង្ក្រាន្តផ្សារ ដើម្បីជាការអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីអាជីវករក្នុងផ្សារជាច្រើនផងដែរ។

លោក ខាវ ថន ប្រធានគ្រប់គ្រងផ្សារតាម៉ាប់ព្រែកជ្រៃ បានឲ្យដឹងថា កម្មវិធីសង្ក្រាន្តនេះ រៀបចំឡើងតាមរយៈការមូលមតិគ្នាជាធ្លុងមួយដោយគណៈគ្រប់គ្រងផ្សារ និងអ្នកលក់ដូរ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាបាននូវទំនៀមទំលាប់ វប្បធម៌ប្រពៃណីរបស់ប្រទេសជាតិ ស្របពេលដែលស្រុកទេសកំពុងស្ថិតក្នុងយុគសម័យអភិវឌ្ឍន៍ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំ នៃសុខសន្តិភាព។

ក្រុមអាជីវករដែលបានចូលរួមកម្សាន្ត ពិតជារីករាយកម្សាន្តជាមួយការលេងល្បែងប្រពៃណីរបស់ជាតិ ដែលជាកេរ្តិ៍បន្សល់ទុកមកពីបរមបុរាណឲ្យគ្រប់ជន្មានុជនទាំងអស់អាចកម្សាន្តបាន លេងដោយសីលធម៌ និងការគោរពគ្នាទៅមក។

គួរបញ្ជាក់ថា ឆ្នាំនេះ នៅរាជធានីភ្នំពេញ គឺជាគោលដៅធំសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍ “ នគរសង្ក្រាន្ត “ ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងធ្វើឡើងរយៈពេល ០៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦។ គោលដៅសំខាន់ៗ ទាំងនោះ រួមមាន ៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ , ផ្លូវថ្មើរជើងចតុមុខ (Walk street) , សួនវត្តបទុមវតី , ផ្សារទួលទំពូង , សួនច្បារវឌ្ឍនៈ ដល់ផ្សារាត្រី និង ទីតាំងបាសាក់លែន៕
អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម