សន្តិសុខសង្គម
នគរបាលខណ្ឌចំការមន ឃាត់ខ្លួនបុរស០៣នាក់ផឹកស៊ីបង្កសម្លេងរំខាន ខណៈសមត្ថកិច្ចចុះទៅអប់រំបង្កហិង្សាជាមួយសមត្ថកិច្ច
បុរស០៣នាក់បានបង្កហិង្សាជាមួយកម្លាំងសមត្ថកិច្ច បន្ទាប់ពីសមត្ថកិច្ចចុះណែនាំ មិនអោយចាក់ធុងបាស់បង្កសម្លេងរំខាន ដល់ពលរដ្ឋដដទៃ។ ហេតុការណ៍បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង ២០នាទីយប់ថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤២០ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីនគរបាលបានអោយដឹងថា ពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច ដោយបានប្រាប់ថា មានពលរដ្ឋមួយចំនួន បានធ្វើពិធីចូលបុណ្យឆ្នាំថ្មី (បុណ្យភូមិ) ផឹកស៊ីស្រែកឡូឡា និងចាក់បាស់ឮខ្លាំង រំខានដល់ការរស់នៅ និងដំណេក មិនអាចសម្រាកបាន។ ទើបភ្លាមៗ សមត្ថកិច្ចប៉ុស្តិ៍បានចុះទៅ កាន់ទីតាំងខាងលើ ដើម្បីណែនាំ ទៅកាន់ពលរដ្ឋ កុំអោយបង្កសម្លេងរំខានបន្តទៅទៀត។


ប្រភពពីនគរបាលបន្តថា ខណៈពេលដែលកម្លាំងសមត្ថកិច្ច ធ្វើការហាមឃាត់ណែនាំ ក៏ស្រាប់តែមានជនសង្ស័យ ០៣នាក់ បានស្ទុះមកបង្កហិង្សាជាមួយសមត្ថកិច្ច ទើបមានការផ្អើលឆោរឡោរ ដល់ពលរដ្ឋ ជួយឃាត់បំបែកតែម្តង។ ភ្លាមៗ សមត្ថកិច្ចបានឃាត់យកជនសង្ស័យ ០៣នាក់ ទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសួរនាំ។


ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យទាំង ០៣នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្តនីតិវិធីច្បាប់៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


