កីឡា
ឈុត សេរីវណ្ណថង រំលឹកអតីតកាលអាជីពប្រដាល់របស់ខ្លួនកើតចេញពីសង្វៀនវត្តត្រស់ពិសី
កីឡាករ ឈុត សេរីវណ្ណថង រំលឹកទៅអតីតកាលរបស់ខ្លួនថាអាជីពប្រដាល់នេះកើតចេញពីការប្រកួតថ្នាលនៅសង្វៀនវត្តត្រស់ពិសី ស្រុកអូរតាគី ខេត្តបាត់ដំបងនេះហើយបណ្ដុះចិត្តស្រឡាញ់ និងបន្តរហូតក្លាយជាអ្នកប្រដាល់ដែលមានមហាជនស្គាល់ដូចសព្វថ្ងៃ។

រូបភាពលើផេក វណ្ណថង
អ្នកលេងគុនខ្មែរ ឈុត សេរីវណ្ណថង បានលើកឡើងក្នុងវីដេអូរបស់ខ្លួនថា អាជីពរបស់រូបគេគឺចាប់ផ្ដើមចេញពីសង្វៀនវត្តត្រស់ពិសីនៅឯស្រុកអូរតាគី ខេត្តបាត់ដំបង ដែលជាកន្លែងប្រកួតកម្សាន្តសប្បាយរបសស់អ្នកស្រុកភូមិរាល់ពេលបុណ្យប្រពៃណីខ្មែរនេះហើយ។
សង្វៀនវត្តត្រស់ពិសីជាកន្លែងដែលផ្ដល់ឱកាសឲ្យរូបគេបានឡើងប្រកួត បណ្ដុះចិត្តស្រឡាញ់ បង្ហាញសមត្ថភាព សន្សំបទពិសោធ កាលពីអតីតកាលរហូតក្លាយជាកីឡាករអាជីពមួយរូប និងមានសមត្ថភាពដូចសព្វថ្ងៃនេះ។ វណ្ណថង បញ្ជាក់ទៀតថា ប្រសិនបើមិនមានសង្វៀនខាងលើនេះទេក៏ពិបាកផងដែរ ព្រោះមិនសូវមានកន្លែងថ្នាលគុនខ្មែរប្រកួតច្រើននោះឡើយកាលជំនាន់មុន។

វណ្ណថង ទៅមើលការប្រកួតសង្វៀនត្រស់ពិសី
សិស្សគុនក្លឹបរាហ៊ូខេត្តបាត់ដំបងខាងលើសង្ឃឹមថា ថ្នាលជំនាន់ក្រោយៗដែលបានឡើងប្រកួតលើសង្វៀនវត្តត្រស់ពិសីនេះនឹងទទួលបានជោគជ័យ ឬភាពល្បីល្បាញលើវិស័យប្រដាល់គុនខ្មែរនៅថ្ងៃអនាគតដូចជាខ្លួនផ្ទាល់នៅពេលនេះ។
បញ្ជាក់ដែរថា ឈុត សេរីវណ្ណថង ជាកីឡាករល្បីឈ្មោះមួយរូបនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ រូបគេទទួលបានភាពជោគជ័យជាខ្លាំងលើវិថីប្រដាល់គុនខ្មែរនេះដោយមានកេរ្តិ៍ឈ្មោះល្បី មានតម្លៃខ្លួនប្រកួតខ្ពស់ និងឈ្នះខ្សែក្រវាត់ ពានរង្វាន់ មេដាយជាច្រើនគ្រឿងនាពេលកន្លងមក។ កាលពីថ្មីៗនេះរូបគេក៏បានទៅទស្សនា និងគាំទ្រលើកទឹកចិត្តដល់ក្មេងៗថ្នាលដែលប្រកួតលើសង្វៀនវត្តត្រស់ពិសីដែលរូបគេធ្លាប់ឡើងប្រកួតពីអតីតកាលផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


