ព័ត៌មានជាតិ
វិទ្យាស្ថាន NIB ផ្ដល់អាហារូបករណ៍ជាង ១ ពាន់កន្លែង មាន ១០ មុខជំនាញ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង ងាយរងហានិភ័យ
វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៃក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ជូនឱកាសអាហារូបករណ៍សរុប ១ ០៣៥ កន្លែង ដែលមាន ១០ មុខជំនាញ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធី ១.៥ លាននាក់ (TVET 1.5M) ផងដែរ។

បើតាមវិទ្យាស្ថាន NIB បានឱ្យដឹងថា ជំនាញទាំង ១០ នោះ រួមមាន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ , សេវាកម្មកុំព្យូទ័រ , សេវាកម្មរដ្ឋបាល , សេវាកម្មអតិថិជន , ការដំឡើង និង អនុវត្តបច្ចេកវិទ្យាឌីជីថល , ការដំឡើង និង ថែទាំបណ្តាញកុំព្យូទ័រ , ការបង្កើតអាជីវកម្ម និង សហគ្រិនភាព , សេវាកម្មលក់អនឡាញ , ការផលិតនំ , និង ធុរកិច្ចភេសជ្ជៈ។

ដើម្បីទទួលបានអាហារូបករណ៍ សិក្ខាកាម ត្រូវបំពេញលក្ខខណ្ឌដូចជា ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំ ឡើងទៅ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ សំបុត្រកំណើត។ លើសពីនេះ សិក្ខាកាម នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែប្រសិនជាមានភ្ជាប់មកជាមួយនឹងបណ្ណសមធម៌ (បណ្ណក្រីក្រ កម្រិត ១ ឬ កម្រិត ២) ឬមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។

វិទ្យាស្ថាន គ្រោងនឹងបើកវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់នៅដើមខែសីហានេះ និង ចាប់ផ្ដើមបើកចុះឈ្មោះចាប់ពីថ្ងៃដែលជូនដំណឹងនេះតទៅ ដោយសិក្ខាកាម អាចធ្វើការទំនាក់ទំនងទៅចុះឈ្មោះតាមរយៈលេខទូរសព្ទ ០៦៩ ៦០៦ ៥៧២/ ០១២ ៨៥៣ ០៣០ ឬ ទៅចុះឈ្មោះនៅទីតាំងរបស់វិទ្យាស្ថានផ្ទាល់ដែលស្ថិតនៅលើផ្លូវ ២១៧ (សម្ដេចមុន្នីរ៉េត) ជាប់ផ្សារស្ទឹងមានជ័យថ្មី រាជធានីភ្នំពេញ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥ លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២៣ និង ប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


