Connect with us

កីឡា

ក្រុមកីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ តែងតែ​ជា​ឧ​បសគ្គ​ដល់​ប្រទេស​ដែល​ចូលរួមប្រកួត​​លើ​ឆាក​អន្តរជាតិ​

បានផុស

នៅ

ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​គឺ​តែងតែ​ជា​ឧបសគ្គ​ដល់​បណ្ដា​ប្រទេស​ចូលរួម​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​ និង​មាន​ការ​តាមដាន​ជា​និច្ច​រាល់​ការ​ចាញ់​ឈ្នះ​ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ​នា​ពេល​កន្លង​មក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ កែវ​ រ៉េមី និង​សិស្សគុន

លោក​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្រុម​ចម្រើស​ជាតិ​កម្ពុជា​បាន​ធ្លាប់​យក​មេដាយ​បាន​គ្រប់​កម្រិត​ទាំង​អស់​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​កន្លងមក។​ បណ្ដា​ប្រទេស​ផ្សេងៗ​តែងតែ​តាមដាន​ចំពោះ​ក្រុម​កីឡាករ​ កីឡាការិនី​កម្ពុជា។​

រូបភាព​ Olympic Cambodia

បទ​ពិសោធ​ប្រកួត​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ប្រទេស​ជួប​ជា​មួយ​កម្ពុជា​នៅ​វគ្គ​សំខាន់​ៗ​ដូច​ជា​មេដាយ​មាស​ មេដាយ​ប្រាក់​ សំរឹទ្ធ​ គឺ​ភាគ​ច្រើន​ជា​មួយ​ម្ចាស់​ក្បាច់​គុន​កូរ៉េខាង​ជើង​ និង​ប្រទេស​ក្បែរៗ​អ៊ឺរ៉ុប។​ បណ្ដា​ប្រទេស​ទាំង​នោះ​គឺ​តែងតែ​បារម្ភ​ និង​តាមដាន​ជាប់​ពី​លទ្ធផល​ប្រកួត​របស់​កម្ពុជា​ ព្រោះ​ជា​ឧបសគ្គ​មួយ​សម្រាប់​ប្រទេស​គេ​ក្នុង​ការ​ប្រកួត​ប្រជែង​មេដាយ។​

យ៉ាងណា​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ​កម្ពុជា​ក៏​ត្រៀម​ខ្លួន​បាន​ល្អ​ផង​ដែរ​ និង​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​ខំប្រឹង​ប្រែង​ធ្វើ​យ៉ាងណា​លើក​ទង់ជាតិ​ខ្មែរ​លើក​ឆាក​អន្តរជាតិ​ជា​ថ្មី​ជូន​ជាតិ​មាតុភូមិ។​

ក្រុមតេក្វាន់ដូ ITF

បញ្ជាក់​ដែរ​ថា​ ក្រុម​ជម្រើស​ជាតិ​តេក្វាន់ដូ​ ITF​ កម្ពុជា​ នឹង​ទៅ​ចូលរួម​ការ​ប្រកួត​ជ្រើសរើសជើងឯក​អាស៊ី​ លើក​ទី១១​ នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី​ ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ ៩​ ខែ​កក្កដា​ ឆ្នាំ​២០២៦។​ សហព័ន្ធ​គ្រោង​នឹង​បញ្ជូន​កីឡាករ​ កីឡាការិនី​សរុប​ ៣១​ រូប​រួម​ទាំង​ឈុត​ថ្នាល​ផង​ដែរ។​ អំឡុង​ការ​ប្រកួត​លើក​ទី១០​ នៅ​ឯ​ប្រទេស​ឥណ្ឌា​កម្ពុជា​ឈ្នះ​មេដាយ​មាស​ ៣​ ប្រាក់​១០ សំរឹទ្ធ ១១៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម