ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិបន្តកើនឡើង ខណៈជម្លោះអាមេរិក-អ៊ីរ៉ង់នៅតែតានតឹង
តម្លៃប្រេងអន្តរជាតិបន្តកើនឡើងសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃពុធនេះ ដោយសារតែកង្វល់ផ្នែកផ្គត់ផ្គង់ ខណៈយោធាអាមេរិកបន្តវាយប្រហារតាមអាកាសប្រឆាំងអ៊ីរ៉ង់ ១១ យប់ជាប់ៗគ្នា ហើយអ៊ីរ៉ង់បន្តវាយប្រហារសម្ព័ន្ធមិត្តអាមេរិកនៅតំបន់ឈូងសមុទ្រពែរ្ស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅ Brent បានកើនឡើង ១,៦០% ដល់ ៩២,៤៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ១០ ព្រឹក នៅទីក្រុងហុងកុង ខណៈតម្លៃប្រេងអាមេរិក WTI បានកើនឡើង ១,៤៧% ដល់ ៨៥,៥៨ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានកើនឡើងជាង ២% ពេលបិទការជួញដូរនៅថ្ងៃអង្គារ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ សប្ដាហ៍។
កងទ័ពអាមេរិកបានឱ្យដឹងថា ការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់បានចាប់ផ្ដើមនៅយប់ថ្ងៃអង្គារ (ម៉ោងអាមេរិក) ខណៈកងទ័ពគុយវ៉ែតអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដ្រូនរបស់អ៊ីរ៉ង់។
ការវាយប្រហារទៅវិញទៅមក បានបង្កើនកង្វល់អំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក បន្ទាប់ពីក្រុមហ៊ូធីនៅយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានគំរាមវាយប្រហារនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីត និងប្រកាសបិទផ្លូវសមុទ្រ បាប អែល ម៉ាន់ដេប ដែលជាផ្លូវដឹកប្រេងជំនួសចេញពីមជ្ឈិមបូព៌ាដ៏សំខាន់។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ឯណោះវិញ បានឱ្យដឹងថា អាមេរិកបានចំណាយប្រាក់ ៣៧,៥ ប៊ីលានដុល្លារ ក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


