កូវីដ-១៩
អ្នកជំនាញ ថា ចំនួនអ្នកស្លាប់ដោយកូវីដពិតប្រាកដនៅ អាមេរិក គឺខ្ពស់ជាងតួលេខផ្លូវការជិតទ្វេដង
អ្នកជំនាញផ្នែកជំងឺឆ្លងកំពូល របស់សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បានលើកឡើងថា សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ច្រើនជាងតួលេខ ដែលបានរាយការណ៍ជាផ្លូវការ ។

យោងតាមទិន្នន័យ ដែលត្រូវបានចងក្រងដោយ សាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា មានមនុស្សជាង ៥៨១,៧០០ នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ ដោយសារជំងឺកូវីដ ១៩ នៅសហរដ្ឋអាមេរិក ។ ទោះយ៉ាងណាលោក Fauci បាននិយាយថា គ្មានការសង្ស័យទេ ដែលថាសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ខ្ពស់ ដោយសារជំងឺរាតត្បាត ហើយបានអះអាងថា ចំនួនពិតប្រាកដ គឺខ្ពស់ជាងនេះទៅទៀត ។
លោក Fauci បានចង្អុលបង្ហាញតាម ការវិភាគមួយកាលពីថ្ងៃទី ៦ ខែឧសភា ពីវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាព របស់សាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) បានបង្ហាញថា ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ អាចមានប្រហែល ៩០០,០០០ នាក់ ។

ចាប់តាំងពីការផ្ទុះឡើងជាសកល នៅខែមីនា ឆ្នាំ ២០២០ ជំងឺឆ្លងនេះបានជះឥទ្ធិពល ដល់សហរដ្ឋអាមេរិកច្រើនជាងប្រទេសដទៃទៀត ដោយមានជនជាតិអាមេរិកជាង ៣៣.៤ លាននាក់បានឆ្លងជំងឺនេះ ។
កាលពីខែមុន លោក Fauci បានព្រមានថា សហរដ្ឋអាមេរិក ក៏កំពុងតែកើនឡើង នូវករណីជំងឺកូវីដ ១៩ ផ្សេងទៀត ហើយបាននិយាយថា វាជាការខុសសម្រាប់ជនជាតិអាមេរិក ក្នុងការបន្ធូរបន្ថយការពាក់ម៉ាស និងគម្លាតសង្គម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


