KPT+
បុគ្គលិកលក្ខណៈ ៦ យ៉ាងនៃអ្នកដែលនិយមបោកប្រាស់ឬផិតក្បត់ដៃគូម្ខាង
តើយើងធ្លាប់រងគ្រោះដោយសារភាពមិនស្មោះត្រង់ទេ? ឬយើងជាមនុស្សមិនស្មោះត្រង់ក្នុងទំនាក់ទំនងដែរឬទេ? នេះមិនត្រឹមតែជាសំណួរទូទៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសៀវភៅដែលនិពន្ធដោយលោក Kenneth Rosenberg បានពន្យល់លម្អិតពីមូលហេតុដែលនាំឲ្យមានភាពមិនស្មោះត្រង់ នៅក្នុងទំនាក់ទំនង។
អ្នកនិពន្ធបានគូសបញ្ជាក់ពីហេតុផល ៦ យ៉ាង ដែលចង្អុលបង្ហាញថា តើមនុស្សម្នាក់មិនស្មោះត្រង់នឹងដៃគូរបស់ពួកគេយ៉ាងម៉េច។
កត្តាដែលកំណត់ឲ្យដៃគូស្នេហាឈានទៅរកលួចបន្លំឬបោកប្រាស់អ្នកម្ខាងទៀត ៖
១. ខួរក្បាល

យោងតាមអ្នកជំនាញប្រហែលជា ៥០% នៃអ្វីដែលប្រាប់យើង គឺជាភាពខុសគ្នាខាងជីវសាស្ត្រនៅក្នុងសារធាតុគីមី ក្នុងខួរក្បាល។ និយាយម្យ៉ាងទៀតផ្នត់គំនិតរបស់មនុស្សម្នាក់ក្នុងខួរក្បាលពួកគេ ចំពោះការបោកប្រាស់ទៅកាន់អ្នកដទៃ។
២. ចិត្តវិទ្យា
កត្តានេះរួមបញ្ចូលពីវិធីដែលយើងគិតជាមួយនឹងបទពិសោធន៍ដែលយើងមាន។ វាបានកំណត់ថាតើយើងមានអារម្មណ៍យ៉ាងណានៅក្នុងពិភពលោករបស់យើង។
វិធីដែលគំនិតរបស់យើងដំណើរការ អ្វីៗដែលយើងជួបប្រទះ មានច្រើនទាក់ទងនឹងការយល់ឃើញរបស់យើងពីស្នេហាម្ខាងទៀត។ ហើយបុគ្គលិកលក្ខណៈនេះឯង ដែលជាសញ្ញាមួយអាចឈានទៅរកការបោកប្រាស់។
៣. វប្បធម៌

សាវតារវប្បធម៌ក៏ជាកត្តាសំខាន់មួយដែលជះឥទ្ធិពលដល់វិធីសាស្ត្ររបស់យើង ឆ្ពោះទៅរកការបោកប្រាស់។ វាបង្ហាញពីជំនឿរបស់យើងលើសេចក្ដីស្នេហា ភេទ និងភាពមិនស្មោះត្រង់តាំងពីវ័យក្មេង។
៤. ភាពមិនចេះអត់ធ្មត់
ចរិតបុគ្គលិកលក្ខណៈនេះត្រូវបានបង្កើតឡើងដោយធ្វើការសម្រេចចិត្ត ក្នុងពេលកំពុងតែឆេវឆាវ ហើយមិនគិតពីអ្វីដែលកើតឡើងនាពេលខាងមុខ។
នោះហើយជាមូលហេតុដែលមនុស្សមិនចេះទ្រាំអត់ធ្មត់ អាចក្លាយជាមនុស្សបោកប្រាស់ស្នេហា ឬអ្នកជុំវិញខ្លួន។
៥. ចូលចិត្តប្លែកៗឬអារម្មណ៏រំភើប

មានមនុស្សជាច្រើនដែលខូចចិត្ត មិនបានជួបស្នេហាពិតជាមួយដៃគូតែម្នាក់គត់របស់ពួកគេ ដោយសារតែដៃគូបានព្យាយាមស្វែងរកមនោសញ្ចេតនាដោយឯកឯងផ្សេងទៀត។ ពួកគេមិនមានអារម្មណ៍រំភើបក្នុងការស្និទ្ធស្នាលជាមួយមនុស្សតែម្នាក់ទេ។
ដូច្នេះនៅពេលដែលពួកគេស្រេកឃ្លានស្នេហាច្រើនគ្នា ពួកគេនឹងរំភើប ហើយស្វែងរកវានៅក្នុងសកម្មភាពនៃការលួចបន្លំដៃគូ ឬមានស្នេហាជាមួយអ្នកទី៣។
៦. បំផ្លាញខ្លួនឯង

បើមនុស្សម្នាក់ជារឿយៗធ្លាក់ចូលក្នុងទម្លាប់មិនល្អ និងបំផ្លាញខ្លួនឯង ហើយធ្វើការសម្រេចចិត្តហិរញ្ញវត្ថុមិនល្អ ពួកគេអាចនឹងប្រព្រឹត្តចំពោះទំនាក់ទំនងរបស់ពួកគេតាមរបៀបដូចគ្នាដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលភាពមិនស្មោះត្រង់របស់ពួកគេកើតមាន ក៏អាចប៉ះពាល់ដល់អ្នកដទៃបានដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់បានទំនាក់ទំនងល្អ ចៀសបានកុំនិយាយរឿងនេះ ទៅកាន់បុរសជាដៃគូ
ចុចអាន៖បញ្ហាចាំបាច់ដែលឪពុកម្ដាយដោះស្រាយ មុនពេលបង្កជាវិបត្តិធ្ងន់ដល់កូនៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


