ព័ត៌មានអន្ដរជាតិ
មិនទាន់ប្រកួតផង អ្នកគាំទ្រ Chelsea និង Man City វាយគ្នាផ្អើល មុនវគ្គផ្តាច់ព្រ័ត្រ UCL យប់នេះ
ការវាយតប់គ្នាបានផ្ទុះឡើងរវាងអ្នកគាំទ្រក្លិបមេឃខៀវ Man City និងតោខៀវ Chelsea នៅពេលពួកគេប្រមូលផ្តុំគ្នាក្នុងទីក្រុង Porto នៃប្រទេសព័រទុយហ្គាល់ មុនការប្រកួតពានរង្វាន់ Champions League វគ្គផ្តាច់ព្រ័ត្រ នារាត្រីនេះ។
អ្នកគាំទ្ររាប់រយនាក់ បានទៅដល់ប្រទេសព័រទុយហ្គាល់រួចទៅហើយ សម្រាប់ការប្រកួតដ៏ធំ រវាងក្លិបដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសទាំងពីរ។
យ៉ាងណាក្តី ភាពជ្រួលច្របល់បានកើតឡើង នៅពេលអ្នកគាំទ្រក្លិបទាំងសងខាង បានឌឺដងដាក់គ្នានៅតាមបារក្នុងទីក្រុងនេះ។
ប៉ូលិសបានមកធ្វើអន្តរាគមន៍ ដើម្បីបង្ក្រាបភាពតានតឹង និងបំបែកហ្វូងមនុស្ស។
មនុស្សជាច្រើនបានចូលរួមក្នុងការវាយតប់គ្នានេះ ហើយមានមនុស្សជាច្រើនទៀតបានប៉ះទង្គិចជាមួយប៉ូលិស។ អ្នកគាំទ្រក្លិបទាំងពីរ ត្រូវបានគេរាយការណ៍ រងរបួសក្នុងហេតុការណ៍នេះ ប៉ុន្តែគ្មាននរណាម្នាក់បាត់បង់ជីវិតនោះទេ។
ក្លិប Manchester City បានយកឈ្នះក្លិបអ្នកមានបារាំង PSG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League ជាលើកដំបូង។
ចំណែក Chelsea បានទម្លាក់ម្ចាស់ជើងឯក Champions League ១៣សម័យគឺអធិរាជស Real Madrid ដែលជាការបង្ហាញខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រលើកទី៣ ចាប់តាំងពីមហាសេដ្ឋីរុស្ស៊ី Roman Abramovich ទិញក្លិបនេះ ក្នុងឆ្នាំ២០០៣។
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ UEFA បានលើកការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះពីទីក្រុង អ៊ីស្តង់ប៊ុល ទៅប្រទេស ព័រទុយហ្គាល់ ដើម្បីអនុញ្ញាតឲ្យអ្នកគាំទ្រអង់គ្លេសធ្វើដំណើរទៅបាន ព្រោះបច្ចុប្បន្ន ប្រទេសទួរគី កំពុងជួបវិបត្តិជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ។
អ្នកគាំទ្រប្រមាណ ១៦,៥០០នាក់ នឹងត្រូវបានអនុញ្ញាតឲ្យចូលទស្សនផ្ទាល់ក្នុងពហុកីឡដ្ឋានខណៈអ្នកផ្សេងទៀត អាចគាំទ្រនៅខាងក្រៅ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ អបអរសាទរ Villarreal ឈ្នះ Man United លើកពាន Europa League
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


