KPT+
ការសិក្សា៖ ប្រុសៗតាំងខ្លួនរឹងមាំពេក ប្រឈមការធ្វើអត្តឃាតខ្ពស់
ប្រយ័ត្នប្រយ៉ែងផងជាមួយទស្សនៈរបស់ប្រុសៗក្មេងៗ “បុរសពេញលក្ខណៈមិនត្រូវហូរទឹកភ្នែកទេ” ព្រោះការសិក្សាថ្មីជឿថា ទស្សនៈនេះងាយនឹងជំរុញឲ្យប្រុសៗធ្វើអត្តឃាត។

យូរឆ្នាំណាស់មកហើយ ក្រុមអ្នកស្រាវជ្រាវ សុទ្ធតែដឹងថា ប្រុសៗទំនងងាយនឹងបញ្ចប់ជីវិតខ្លួនឯងជាងស្រីៗ ខណៈនៅសហរដ្ឋអាមេរិក អត្រាធ្វើអត្តឃាតចំពោះរបស់ប្រុសៗ គឺខ្ពស់ជាងស្រីៗ ដល់ទៅ ៣,៥ ដង។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៅអាមេរិក CDC។
សាស្ត្រាចារ្យ Daniel Coleman ដែលដឹកនាំការសិក្សា អះអាងថា ទស្សនៈបុរាណពីភាពជាបុរស ត្រូវតែរឹងមាំ អាចជាមូលហេតុមួយ នាំឲ្យអត្រាធ្វើអត្តឃាតចំពោះប្រុសៗខ្ពស់ខ្លាំងជាងស្រីៗ។

លោកពន្យល់ថា ចំណុចភាគច្រើនរបស់ប្រុសៗ ដូចជាមិនទទួលយកអារម្មណ៍ពិតរបស់ខ្លួន មិនស្វែងរកជំនួយ និងអំនួត សុទ្ធតែអាចនាំទៅដល់ការសម្រេចចិត្តធ្វើអត្តឃាត។
អ្នកស្រាវជ្រាវរកឃើញថា យុវវ័យក្មេងៗដែលជាបុរស និងប្រកាន់ភ្ជាប់ទស្សនៈបែបប្រពៃណីខ្ពស់ គឺប្រឈមការធ្វើអត្តឃាតដល់ទៅ ២,៤ ដង ខ្ពស់ជាប្រុសៗធម្មតា ហើយសម្ពាធដែលនាំទៅដល់ការធ្វើអត្តឃាត គឺដោយសារទស្សនៈ “ជាកូនប្រុសមិនត្រូវយំទេ” ដែលអាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ ធ្វើឲ្យអារម្មណ៍មិនល្អ នាំឲ្យហ៊ានបញ្ចប់ជីវិតខ្លួនឯងតែម្តង។
យ៉ាងណា ការសិក្សាបញ្ជាក់ដែរថា ប្រុសៗដែលមានទំនោរធ្វើអត្តឃាត ភាគច្រើនទំនងធ្លាប់មានបទពិសោធន៍ប្រើប្រាស់អាវុធ ធ្លាប់គេចសាលា ឬវាយតប់គ្នាក្នុងថ្នាក់រៀន ឬខ្លះទៀតធ្លាប់រត់ចោលផ្ទះជាដើម។

លើសពីនេះ លោក Coleman ប្រាប់ឲ្យដឹងដែរថា អាចនៅមានរឿងជាច្រើនទៀត ដែលជាមូលហេតុនាំឲ្យប្រុសៗងាយនឹងធ្វើអត្តឃាត ពិសេសប្រុសៗដែលចូលចិត្តតាំងខ្លួនរឹងមាំ ហើយប្រឈមមុខនឹងស្ថានភាពពិបាកដូចជា បាត់បង់ការងារ ឬស្នេហា សុខភាពមិនល្អ ហើយមិនស្វែងរកជំនួយសម្រាប់ខ្លួនឯងនោះ។
ជាការស្នើពីសាស្ត្រាចារ្យ Coleman ក្រុមប្រុសៗដែលកំពុងប្រឈមការធ្វើអត្តឃាត គួរតែដឹងថា ការចេញទៅក្រៅដើម្បីស្វែងរកជំនួយ មិនមានអ្វីខុសនោះឡើយ ហើយកុំគិតខ្លី ផ្តាច់ទំនាក់ទំនងខ្លួនឯងចេញពីមនុស្សជុំវិញខ្លួនឲ្យសោះ។
យ៉ាងណា លោក Coleman អះអាងថា ទោះជាការសិក្សារកឃើញបែបនេះក្តី ប៉ុន្តែយើងទាមទារការសិក្សាស៊ីជម្រៅបន្ថែមទៀតចំពោះរឿងនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សាមួយបង្ហាញថា អង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក
ចុចអាន៖ ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាចដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


