បច្ចេកវិទ្យា
គុណសម្បត្តិទាំង ៨ នៃនាឡិកាឆ្លាតវៃដែលអាចប្រើជំនួសស្មាតហ្វូនបាន
មនុស្សជាច្រើននិយមពាក់នាឡិកាដៃក្នុងគោលបំណងគ្រាន់តែមើលម៉ោង ឬប្រើជាគ្រឿងអលង្ការដើម្បីលម្អប៉ុណ្ណោះ។
យ៉ាងណាមិញបច្ចុប្បន្ន ការពាក់នាឡិកាដៃបានធ្លាក់ប្រជាប្រិយភាពកាន់តែតិចទៅៗ ដោយសារតែការមកដល់នៃសម័យកាលស្មាតហ្វូន។ ទោះយ៉ាងណា នាឡិកាដៃនៅតែមានប្រយោជន៍ ហើយកាន់តែវិវត្តជឿនលឿនក្លាយជា smartwatch ដែលផ្ដល់គុណសម្បត្តិលើសពីការមើលម៉ោង និងមើលប្រតិទិនទៅទៀត។

ខាងក្រោមជាលក្ខណៈពិសេសនៃនាឡិកាឆ្លាតវៃ ដែលអាចប្រើជំនួសស្មាតហ្វូនបាន៖
១. ជាអ្នកប្រាប់ទិសដៅធ្វើដំណើរ
នាឡិកាឆ្លាតវៃអាចបញ្ជូនរំញ័រផ្សេងៗទៅកដៃ ដើម្បីប្រាប់ទិសដៅថាគួរតែបត់ស្តាំឬឆ្វេងនៅពេលធ្វើដំណើរ។ ជំនួសឱ្យការមើលស្មាតហ្វូន អ្នកអាចធ្វើតាមការណែនាំដោយរំញ័រនៅលើកដៃពីកន្លែងដែលត្រូវទៅ។ ដូច្នេះអ្នកអាចទស្សនាទេសភាពជុំវិញខ្លួន ដោយមិនខ្វល់តែសំឡឹងផែនទីដូចពីមុនទៀត។
២. ជាឧបករណ៍ស្វែងរកទូរសព្ទឬកូនសោរដែលបាត់

ដូចដែលដឹងស្រាប់ហើយ ការបាត់ទូរសព្ទឬកូនសោគឺជារឿងគួរឱ្យធុញទ្រាន់ណាស់។ ប៉ុន្តែនាឡិកាវៃឆ្លាតអាចដោះស្រាយបញ្ហានេះបាន។ ពួកវាភាគច្រើនមានមុខងារ “ស្វែងរកទូរសព្ទ” ។ អ្នកអាចភ្ជាប់ទូរសព្ទឬឧបករណ៍ណាមួយជាមួយនាឡិកាវៃឆ្លាត នោះវានឹងរោទិ៍នៅពេលណាដែលអ្នកចង់ស្វែងរកវត្ថុដែលបាត់នោះ ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ។
៣. ជាអ្នកតាមដានសុខភាពរាងកាយ
នាឡិកាវៃឆ្លាតជាច្រើនមានមុខងារតាមដានសុខភាពដែលជាមុខងារស្នូលរបស់វា។ វាអាចរាប់ជំហាន កាឡូរី ចង្វាក់បេះដូង ជីពចរ ការគេង និងរឿងផ្សេងទៀតលើសពីនេះ ដើម្បីវាស់សុខភាពសំខាន់ៗដែលអ្នកត្រូវការ។
៤. ឆ្លើយតបសារនិងទទួលការហៅទូរសព្ទភ្លាមៗ
ប្រសិនបើមាននាឡិកាវៃឆ្លាតលើកដៃ អ្នកមិនចាំបាច់ដកទូរសព្ទចេញពីហោប៉ៅទៀតទេ។ អ្នកអាចទទួលការហៅទូរសព្ទឬឆ្លើយតបសារពេលធ្វើដំណើរយ៉ាងរហ័សនិងងាយស្រួល។ ដែលនេះមានប្រយោជន៍ពេលកំពុងធ្វើលំហាត់ប្រាណ ឬស្ថិតនៅក្នុងលក្ខខណ្ឌដែលពិបាកដកទូរសព្ទប្រើ។
៥. ទទួលការជូនដំណឹង(Notifications)ពីប្រព័ន្ធផ្សព្វផ្សាយសង្គម
/GettyImages-492655340-5bd79e4046e0fb00515754d0.jpg)
អ្នកនឹងទទួលការជូនដំណឹងសង្គមលើកដៃដូចជា Facebook, Twitter, Instagram, WhatsApp, SnapChat ជាដើម។
នាឡិកាខ្លះបង្ហាញតែសារនិងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែនាឡិកាទំនើបបំផុតនឹងអនុញ្ញាតឱ្យអ្នកភ្ជាប់ទំនាក់ទំនងជាមួយកម្មវិធីទាំងនោះ។ ទាំងអស់នេះនឹងជួយបានច្រើននៅពេលដែលអ្នកកំពុងរត់ ឬធ្វើអ្វីផ្សេង។
៦. អាចភ្ជាប់ទំនាក់ទំនងគ្នានៅពេលធ្វើសកម្មភាព
នៅពេលកំពុងរត់ ជិះកង់ ហែលទឹក ឬហាត់ប្រាណ អ្នកប្រហែលជាចង់មើលសារ ការហៅទូរសព្ទ ឬការជូនដំណឹងផ្សេងៗពីបណ្ដាញសង្គម។ ពេលខ្លះអ្នកមិនអាចទុកទូរសព្ទជាមួយគ្រប់សកម្មភាពនោះទេ ហើយនេះគឺជាអ្វីដែលនាឡិកាឆ្លាតវៃអាចជំនួសបាន សូម្បីតែអ្នកនៅក្រោមទឹក ក៏គ្មានបញ្ហាអ្វីទាំងអស់!
៧. ថ្មប្រើបានយូរជាងទូរសព្ទ

អ្នកប្រហែលជាកំពុងគិតថា ហេតុអ្វីត្រូវការនាឡិកាវៃឆ្លាត ខណៈពេលមានស្មាតហ្វូនល្អរួចទៅហើយ? ពីព្រោះនាឡិកាឆ្លាតវៃមួយចំនួនផ្ទុកថ្មមានថាមពលខ្លាំងដែលទូរសព្ទមិនអាចប្រៀបធៀបបានឡើយ។ ត្រូវធ្វើដំណើរឆ្ងាយ? នាឡិកានឹងនៅតែអាចរក្សាទំនាក់ទំនងបានរហូតដល់ ១០ ថ្ងៃឯណោះ។
៨. អាចទទួលការកម្សាន្តតាមរយៈកដៃ
ឧបមាថាកំពុងធ្វើដំណើរ ហើយចង់មើលវីដេអូ YouTube អ្នកគ្រាន់តែចុចមួយឬពីរដងលើអេក្រង់ នោះអាចមើលវីដេអូបានភ្លាមៗ។ ត្បិតថាវាមិនអាចជំនួសគុណភាពអេក្រង់ធំនៃទូរសព្ទបាន ប៉ុន្តែសម្រាប់ភាពបន្ទាន់ក្នុងពេលដ៏ខ្លី វាជាជម្រើសល្អបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Smart Geek Wrist
ចុចអាន៖ ប្រយ័ត្ន ៥ ចំណុចនេះបាន ទើបអាចការពារទូរសព្ទដៃពីមេរោគឬពួក Hacker
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


