សុខភាព
ប្រយ័ត្នឲ្យមែនទែន! គ្រោះថ្នាក់នៃការញ៉ាំចេកនិងទឹកដោះគោក្នុងពេលតែមួយ
ទាំងចេកនិងទឹកដោះគោសុទ្ធតែសំបូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ទឹកដោះគោផ្ទុកទៅដោយជាតិប្រូតេអ៊ីន ប៉ូតាស្យូម វីតាមីន B និងផូស្វ័រល្អសម្រាប់សុខភាពឆ្អឹងនិងច្រើនទៀត។ ចំណែកចេកសំបូរទៅដោយជាតិសរសៃ ម៉ង់ហ្គាណែស ប៉ូតាស្យូម វីតាមីនB ៦ និង វីតាមីនC។

លោកបណ្ឌិត Harish Kumar អ្នកជំនាញខាងចំណីអាហារនិងចិត្តវិទូបានប្រាប់ ទូរទស្សន៍ NDTV ថា“ យើងមិនណែនាំការបញ្ចូលគ្នានេះទេ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់រាងកាយ។ ទោះបី ជាអ្នកចង់ញ៉ាំចេកមុន ហើយផឹកទឹកដោះគោបន្ទាប់ពី ២០ នាទីក៏ដោយ។
មនុស្សបែបណាគួរជៀសវាងការរួមបញ្ចូលគ្នានេះ?
ប្រសិនបើអ្នកកំពុងព្យាយាមស្រក់ទំងន់ ត្រូវជៀសវាងការរួមបញ្ចូលគ្នានេះ។ ការរួមផ្សំ នេះជាទូទៅត្រូវបានប្រើប្រាស់ចំពោះមនុស្សដែលកំពុងព្យាយាមឡើងទំងន់ប៉ុណ្ណោះ។
អ្នកដែលមានអាឡ័កស៊ី ដូចជាហឺត គួរចៀសវាងចេកនិងទឹកដោះគោជាមួយគ្នា។ វាអាចបង្កើតទឹករំអិលដែលនាំឲ្យមានបញ្ហាដង្ហើម។

មុខម្ហូបនីមួយៗមានរសជាតិប្លែកពីគ្នា និងលក្ខណៈថាមពលនិងឥទ្ធិពលលើប្រព័ន្ធរំលាយអាហារក៏ខុសគ្នា។ នៅពេលអាហារដែលមានថាមពលខុសគ្នាត្រូវបានផ្សំ វាអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធរំលាយអាហាររបស់យើង។ ជាពិសេសគឺអាចនាំឲ្យមានការរំលាយអាហារពិបាក និងហើមពោះ រហូតឈានទៅបញ្ចេញឧស្ម័ន fermentation និងផលិតជាតិពុលពេញរាងកាយ។

យោងតាមសៀវភៅ Complete នៃវិធីព្យាបាលជំងឺតាមផ្ទះ Ayurvedic ការណែនាំដ៏ល្អិតល្អន់ចំពោះការព្យាបាលបុរាណរបស់ឥណ្ឌាដោយ Vasant Lad គួរតែជៀសវាងការរួមផ្សំនៃចេកនិងទឹកដោះគោ។ វាអាចបន្ថយ diminish Agni ហើយផលិតជាតិពុល និងបង្កឲ្យមានការកកស្ទះប្រហោងឆ្អឹងនិងអាឡ័កស៊ី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖practicalheal
ចុចអាន៖អ្នកមានជំងឺផ្ដាសាយ! កុំមើលរំលងម្នាស់ឲ្យសោះ បើចង់ឲ្យប្រព័ន្ធភាពស៊ាំរឹងមាំឈ្នះរោគរាតត្បាត
ចុចអាន៖អាហារទាំងនេះ សក្ដិសមបំផុតសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែហូបជាប្រចាំថ្ងៃ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល