ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីបញ្ជាឱ្យគ្រប់អង្គភាព និងកងកម្លាំងប្រដាប់អាវុធ មានសម្ភារៈធ្វើតេស្តរហ័សដោយខ្លួនឯង
ថ្លែងតាមសារពិសេសនាព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បញ្ជាឱ្យគ្រប់អង្គភាព កម្លាំងប្រដាប់អាវុធទាំងអស់ ដូចជាប៉ូលិស ទាហាន ប៉េអឹម ត្រូវតែមានប្រដាប់ធ្វើតេស្ត ដើម្បីរកជំងឺកូវីដ-១៩ ដោយខ្លួនឯង ដែលការធ្វើដូច្នេះ គឺដើម្បីចៀសវាងការរីករាលដាលនៃជំងឺកូវីដ-១៩។

សម្តេចបានបញ្ជាក់ថា៖ “ខ្ញុំចេញបញ្ជាតែម្តង គឺក្រុមគ្រូពេទ្យត្រូវបង្ហាត់បង្រៀនការធ្វើតេស្តស្វែងរកជំងឺកូវីដ-១៩ ទៅដល់អង្គភាពស្ថាប័នផ្សេងៗ ដើម្បីធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ ចៀសវាងអ្នកជំងឺនោះដើរទៅកាន់កន្លែងផ្សេងៗទៀត ហើយការធ្វើបែបនេះ វាអត់មានខាតអីទេ គឺមានតែចំណេញ”។
ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន ក៏បានតម្រូវឱ្យរៀបចំធ្វើកន្លែងចត្តាឡីស័កឱ្យបានត្រឹមត្រូវ ជៀសវាងការលួចចេញដើរលេង ដើរផឹកស៊ី នៅកន្លែងផ្សេងៗ ហើយកន្លងមកមានករណីផ្ទុះមួយចំនួន ក៏ពាក់ព័ន្ធទៅនឹងការគប់គិតគ្នារវាងអ្នកយាម ជាមួយអ្នកធ្វើចត្តាឡីស័កផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


