ព័ត៌មានជាតិ
ស៊ីម៉ាក់៖ មានកូនគ្រាប់បែកចង្កោមពី២៦លានទៅ៣០លានត្រូវបានប្រើប្រាស់នៅលើទឹកដីកម្ពុជា
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់បានឱ្យដឹងថាតាមឯកសារនានាបង្ហាញថា មានកូនគ្រាប់បែកចង្កោមប្រមាណពី២៦លានទៅ៣០លានត្រូវបានប្រើប្រាស់នៅលើទឹកដីកម្ពុជាដែលក្នុងនោះមានមួយភាគបួននៅមិនទាន់ផ្ទះនៅឡើយ និងកំពុងស្ថិតនៅរាយប៉ាយបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សពីមួយជំនាន់ទៅមួយជំនាន់។

លោក ហេង រតនា បានបន្តថា គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌពីសង្គ្រាមមួយប្រភេទនៅកម្ពុជាហើយ បរិមាណកូនគ្រាប់បែកចង្កោមតិច ឬច្រើនដែលទម្លាក់នៅទីតាំងនីមួយៗ គឺទៅតាមប្រភេទមេគ្រាប់បែកដែលដឹកតាមប្រភេទយន្តហោះទម្លាក់គ្រាប់បែកនានា ដោយអាចមានចំនួនពីជាង៤០០កូនគ្រាប់បែកចង្កោមទៅជិត៧០០គ្រាប់ក្នុងគ្រាប់បែកធំមួយ។
អគ្គនាយកស៊ីម៉ាក់បានបន្តទៀតថា ប្រសិទ្ធភាពផ្ទុះនៃកូនគ្រាប់បែកចង្កោមមួយគ្រាប់អាចកំទេចសត្រូវនៅលើដីទំហំផ្ទៃក្រឡា ២០មx២០ម ឬ ១២០មx២៤០ម ដោយអាស្រ័យលើកំពស់ទម្លាក់ និងកម្រិតស្ថានភាពផ្ទុះរបស់កូនគ្រាប់បែកចង្កោមនីមួយៗ។

លោក អគ្គនាយក ស៊ីម៉ាក់ បានបន្ថែមថា នៅចំពោះមុខនេះបើយោងតាមឯកសារនានាយើងដឹងថា ចំនួនតួលេខនៃកូនគ្រាប់បែកចង្កោមនេះពី២៦លានទៅ៣០លានត្រូវបានប្រើប្រាស់នៅលើទឹកដីនៃព្រះរាជាណាចក្រដ៏តូចមួយនេះ។
លោក អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា៖ “បើយោងតាមបទពិសោធន៍របស់យើងអាចវាយតម្លៃបានថា ប្រហែលមួយភាគបួននៃកូនគ្រាប់បែកចង្កោមទាំងនេះទម្លាក់មកមិនទាន់ផ្ទុះនោះទេ បើផ្អែកតាមការកំណត់ពីរោងចក្រផលិតគ្រាប់បែកនេះ គឺកំរិតកំហុសមិនផ្ទុះមានចំនួនប្រមាណ៥%។ អ៊ីចឹងបានថា ការកំណត់កម្រិតកំហុសមិនផ្ទុះនៃកូនគ្រាប់បែកចង្កោមរបស់អ្នកផលិត និងអ្នកប្រើមិនដូចគ្នាទេ ហើយអ្នកវេទនាគឺអ្នកទទួលរងការទម្លាក់លើ”។

គួរបញ្ជាក់ថា បើករណីគ្រាប់បែកចង្កោមផ្ទុះពេលទម្លាក់ភ្លាមៗនោះនឹងបង្កគ្រោះថ្នាក់ស្លាប់ និងរបួសពេលទម្លាក់ តែប្រសិនបើកូនគ្រាប់បែកចង្កោមមិនទាន់ផ្ទុះទេនោះ វាស្ថិតនៅរាយប៉ាយអាចបន្តបង្កផ្ទុះគ្រោះថ្នាក់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅពេលណាមួយដែលមានការប៉ះទង្គិចវា៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


