Connect with us

សុខភាព

ក្រសួងណែនាំពីវិធីធ្វើតេស្ដរហ័សកូវីដ-១៩ នៅផ្ទះត្រឹមត្រូវដោយខ្លួនឯង

បានផុស

នៅ

តេស្ត​រហ័ស​កូវីដ-១៩ ៤ ប្រភេទ​ត្រូវ​បាន​ក្រសួង​អនុញ្ញាត​ឲ្យ​គ្នា​យើង​ប្រើ​ប្រាស់ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល យើង​ធ្វើ​តេស្ដ​ដោយ​ខ្លួន​ឯង ក្នុង​ករណី​ចេញ​រោគ​សញ្ញា​សង្ស័យ​កើត​កូវីដ-១៩ ប៉ុន្តែ​មិន​អាច​រក​កន្លែង​ធ្វើ​សំណាក​បាន។ ប៉ុន្តែ តេស្ដ​រហ័ស​កូវីដ-១៩ ក៏​មាន​ក្បួន​ធ្វើ​ត្រឹម​ត្រូវ មិន​មែន​ចេះ​តែ​ត្បារ​យក​សំណាក​ហើយ​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល បាន​បង្ហាញ​ពី​របៀប​ធ្វើ​តេស្ដ​រហ័ស​កូវីដ-១៩​នៅ​តាម​ផ្ទះ តាម​ស្ដង់ដារ ដើម្បី​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ និង​ចៀសវាង​ប៉ះពាល់​សំណាក បណ្ដាល​ឲ្យ​ឆ្លង​មេរោគ។ ខាង​ក្រោម​នេះ ជា​ការ​ធ្វើ​តេស្ដកូវីដ-១៩ ដោយ​ខ្លួន​ឯង ទៅ​តាម​ជំហាន​នីមួយៗ​ដូចជា៖

មុន​ពេល​ពិនិត្យ​តេស្ដ​រហ័ស​កូវីដ-១៩

Thai Health Authorities Warn of False Positive COVID-19 Tests by Private  Laboratories| สำนักข่าวกรมประชาสัมพันธ์

ជំហាន​ទី១ ៖ ជា​ដំបូង យើង​ត្រូវ​រក​ទីតាំង​ដែល​មាន​ភាព​សម​ស្រប ហើយ​យើង​អាច​ស្លៀក​សម្លៀក​បំពាក់​ធម្មតា​បាន ដោយ​មិន​ចាំ​បាច់​ពាក់​ឯកសណ្ឋាន PPE ដូច​គ្រូ​ពេទ្យ​ក៏​បាន តែ​ត្រូវ​មាន​សម្ភារៈ​សំខាន់ ៣ ​យ៉ាង​គឺ ម៉ាស់ របាំង​មុខ និង​ស្រោម​ដៃ។
ជំហាន​ទី២៖ ពិនិត្យ​មើល​ប្រភេទ​តេស្ដ កាល​បរិច្ឆេទ និង​សេចក្ដី​ណែនាំ
ជំហាន​ទី​៣៖ ពិនិត្យ​មើល​ទៅ​លើ​ឧបករណ៍​ឲ្យ​គ្រប់​មុខ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​តេស្ដ​ដោយ​ឧបករណ៍​មាន សូលុយស្យុង​ប៊ូហ្វ័រទីប តម្បារ គម្រប បន្ទះ​តេស្ដ​រហ័សកូវីដ-១៩ និង​ហ្វឺត។

ពេល​ដំណើរ​ការ​តេស្ដ​រហ័ស​កូវីដ-១៩

ជំហាន​ទី១៖ ហែក​កញ្ចប់​តេស្ដរហ័ស​កូវីដ-១៩ រួច​សរសេរ​ឈ្មោះ និង​កាលបរិច្ឆេទ​លើ​បន្ទះ​តេស្ដ​រហ័ស​ឲ្យ​បាន​ត្រឹម​ត្រូវ
ជំហាន​ទី២៖ ត្បារ​យក​សំណាក​ពី​ក្នុង​រន្ធ​ច្រមុះ​ឲ្យ​ដល់​ជញ្ជាំង​ច្រមុះ​ខាង​ក្នុង ដោយ​បង្វិល​៣-៤​ជុំ រួច​ដក​តម្បារ​ចេញ​មក​វិញ
ជំហាន​ទី៣៖ ដាក់​តម្បារសម្លី​ទៅ​ក្នុង​បំពង់​ទីប​សូលុយស្យុង រួច​មក​បង្វិល​ឲ្យ​បាន​ច្រើន​ជាង​៥​ដង បន្ទាប់​មក​ច្របាច់​ទីប​សូលុយស្យុង ដើម្បី​ឲ្យ​ដំណក់​សំណាក​ធ្លាក់​ចូល​ទៅ​ក្នុង​ទីប​សូលុយស្យុង​ឲ្យ​អស់ រួច​ដក​តម្បារចេញ (បោះ​តម្បារចោល​ក្នុង​ថង់​)
ជំហានទី៤៖ បិទ​គម្រប​ទីប​សូលុយស្យូង អង្រួន​ឲ្យ​សព្វ​ល្អ រួច​ច្របាច់​ទីប​សូលុយស្យុង បន្តក់​ចំនួន ៣ តំណក់ ទៅ​លើ​បន្ទះ​តេស្ដ រួច​បិទ​ស្ទីកគ័រ លើ​បន្ទះ​តេស្ដ
ជំហាន​ទី៥៖ រង់​ចាំ​រយៈ​ពេល​ ១៥-៣០​នាទី និង​មិន​ត្រូវ​លើស​ពី​៣០​នាទី​ឡើយ

ការ​ពិនិត្យ​លទ្ធផល​តេស្ដ​រហ័ស​កូវីដ-១៩

rapid test – Bahrain Confidential

នៅ​លើ​បន្ទាត់​តេស្ដ​រហ័ស​កូវីដ ១៩ មាន​បន្ទាត់​ពីរ គឺ​បន្ទាត់ C (Control) និង បន្ទាត់ T (Test)

  • ប្រសិន​បើ​មាន​បន្ទាត់ C ឡើង​ដិត តែ​បន្ទាត់ T មិន​ឡើង​ដិត មាន​ន័យ​ថា លទ្ធផល​អវិជ្ជមាន
  • ប្រសិន​បើ​ទាំង​បន្ទាត់ C និង​បន្ទាត់ T ឡើង​ដិត មាន​ន័យ​ថា លទ្ធផល​វិជ្ជមាន
  • ប្រសិន​បើ​បន្ទាត់ C មិន​ឡើង​ដិត ប៉ុន្តែ​បន្ទាត់ T ឡើង​ដិត មាន​ន័យ​ថា លទ្ធផល​មិន​អាច​វាយ​តម្លៃ​បាន (គួរ​ធ្វើ​តេស្ដ​ម្ដង​ទៀត)
  • ប្រសិន​បើ​បន្ទាត់ C និងT មិន​ឡើង​ដិត មាន​ន័យ​ថា លទ្ធផល​មិន​អាច​វាយ​តម្លៃ​បាន (គួរ​ធ្វើ​តេស្ដ​ម្ដង​ទៀត)

ជា​ចុង​ក្រោយ ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឲ្យ​យក​សំរាម ឬ​ឧបករណ៍​ដែល​យើង​បាន​ប្រើ​ប្រាស់​រួច​ហើយ ដាក់​ក្នុង​ថង់​មួយ វិច​ខ្ចប់​ឲ្យ​ជិត យក​ទៅ​ដុត​ចោល​នៅ​ក្នុង​រណ្ដៅ ឬ​ក្នុង​ធុង​ដែក ដើម្បី​សម្លាប់​មេរោគ។

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ចំណុចត្រូវប្រយ័ត្នចំពោះអ្នកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង

ចុចអាន៖ តេស្ដកូវីដ-១៩ នៅផ្ទះ អាចបង្កហានិភ័យបាន បើមិនចេះប្រើ ឬដឹងក្បួនយកសំណាក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម