ព័ត៌មានអន្ដរជាតិ
ក្រុមគ្រូពេទ្យអង់គ្លេស ព្រមានអំពី “ផលវិបាកដែលអាចបង្កអន្តរាយ” បើបន្ធូរបន្ថយ វិធានការរឹតត្បិត កូវីដ
ក្រុមវេជ្ជបណ្ឌិត បានរិះគន់ការសម្រេចចិត្តរបស់លោក Boris Johnson ដែលអនុញ្ញាតឲ្យបន្ធូរបន្ថយ វិធានការរឹតត្បិតវីរុសកូវីដ-១៩ ហើយហៅថា “ជាការមិនទទួលខុសត្រូវ”។

សមាគមន៍វេជ្ជសាស្រ្តអង់គ្លេស (BMA) បានព្រមានអំពី “ផលវិបាកដែលអាចបង្កអន្តរាយ” បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់កាលពីថ្ងៃចន្ទទី១២ ខែកក្កដាថា ការរឹតត្បិតជាកាតព្វកិច្ចភាគច្រើន នឹងត្រូវបញ្ចប់នៅថ្ងៃទី១៩ខែកក្កដា បើទោះបីជាការឆ្លងវីរុសកូវីដ-១៩ នៅតែបន្តកើនឡើងក៏ដោយ។
នៅក្នុងសន្និសីទសារព័ត៌មានរបស់វិមាន Downing Street កាលពីថ្ងៃចន្ទ លោក Johnson បានទទួលស្គាល់ថា ជំងឺរាតត្បាតមិនទាន់ចប់ទេ ហើយបានអំពាវនាវដល់ប្រជាជន ឲ្យបន្តការប្រុងប្រយ័ត្ន។

ជាមួយគ្នានេះដែរ លោកបាននិយាយថា ការពន្យារពេលបន្ធូរបន្ថយការរឹតបន្តឹង ដល់រដូវស្លឹកឈើជ្រុះ នឹងបង្កហានិភ័យនៅពេលសាលារៀន បើកវិស្សមកាល ហើយប្រជាជនត្រូវចំណាយពេលនៅក្នុងផ្ទះបន្ថែមទៀត នៅពេលអាកាសធាតុត្រជាក់។
ទោះបីជាយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត Chaand Nagpaul ប្រធានក្រុមប្រឹក្សា BMA បាននិយាយថា ការលុបចោលការរឹតត្បិត ខណៈពេលចំនួនប្រជាជនដ៏សំខាន់នៅតែមិនទាន់បានចាក់វ៉ាក់សាំងពេញលេញនោះ នឹងអនុញ្ញាតឲ្យវីរុសគ្របដណ្តប់កាន់តែខ្លាំង ជំរុញឲ្យការឆ្លងនិងការចូលព្យាបាលនៅមន្ទីរពេទ្យហក់ឡើងខ្ពស់ ហើយធ្វើឲ្យជីវិតកាន់តែមានគ្រោះថ្នាក់។

លោកលើកឡើងថា “វាជាការមិនទទួលខុសត្រូវ ហើយបើនិយាយដោយត្រង់ទៅគឺថា រដ្ឋាភិបាលបានសម្រេចចិត្តអនុញ្ញាតជាមួយផែនការ ដកការរឹតបន្តឹងកូវីដនៅថ្ងៃទី ១៩ ខែកក្កដា” ។
BMA បានព្រមានម្តងហើយម្តងទៀត អំពីអត្រាឆ្លងកើនឡើងយ៉ាងឆាប់រហ័ស និងផលប៉ះពាល់ដល់មន្ទីរពេទ្យ ហើយនាំឲ្យបុគ្គលិក NHS ដួលរលំ។
លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតពីសារសំខាន់នៃវិធីសាស្រ្តប្រុងប្រយ័ត្ន ប៉ុន្តែតាមពិត រដ្ឋាភិបាលកំពុងបោះចោលរឿងនេះទៅតាមខ្យល់ ដោយលុបចោលបទបញ្ញត្តិទាំងអស់ក្នុងពេលតែមួយ ជាមួយផលវិបាកធ្ងន់ធ្ងរ។

ស្របពេលជាមួយគ្នានោះដែរ សាស្រ្តាចារ្យ Helen Stokes-Lampard ប្រធានបណ្ឌិត្យសភានៃមហាវិទ្យាល័យវេជ្ជសាស្ត្រ បាននិយាយថា ជាធម្មតា ស្ថាប័ននេះ មិនមានការចូលរួមដោយផ្ទាល់នៅក្នុងការជជែកដេញដោលជាសាធារណៈទេ ប៉ុន្តែយើងមានអារម្មណ៍ថា វាចាំបាច់ត្រូវតែនិយាយថា ការប្រុងប្រយ័ត្នគឺចាំបាច់ណាស់ទាក់ទងនឹងថ្ងៃទី ១៩ ខែកក្កដា។
លោកស្រីបានប្រាប់កម្មវិធី Good Morning Britain របស់ ITV ថា “យើងត្រូវការឲ្យអ្នករាល់គ្នាគិតឲ្យបានល្អិតល្អន់ និងមានទំនួលខុសត្រូវចំពោះអ្វីដែលពួកគេធ្វើដោយផ្ទាល់។ ការផ្លាស់ប្តូរច្បាប់ មិនមែនមានន័យថា អ្វីដែលយើងធ្វើក្នុងនាមជាបុគ្គលម្នាក់ៗត្រូវតែផ្លាស់ប្តូរនោះទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ប្រទេសមួយទៀត ផ្លាស់ប្តូរយុទ្ធសាស្រ្ត ឲ្យប្រជាជនរៀនរស់ជាមួយ កូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


