សុខភាព
ឈប់ចិតសំបក បន្លែ ផ្លែឈើ ទាំងនេះ បើមិនចង់ខាតប្រាក់កាស និងគុណប្រយោជន៍របស់វាចោលទទេ
តើអ្នកដឹងទេថា ផ្លែឈើនិងបន្លែមួយចំនួនដែលយើងតែងតែចិតសំបកចេញ មុនពេលហូប វាមានគុណតម្លៃអាហាររូបត្ថម្ភច្រើនសម្រាប់រាងកាយ?
ផ្លែឈើនិងបន្លែ ៥ ប្រភេទនេះ ជាញឹកញាប់តែងត្រូវបានគេបោះចោលមិនអើពើ ព្រោះមិនឆ្ងាញ់ដូចសាច់ខាងក្នុង ប៉ុន្តែបើអ្នកបានដឹងពីគុណប្រយោជន៍វាចំពោះសុខភាព ប្រាកដជាលែងហានមិនខាន។
១ សំបកឪឡឹក

ផ្នែកពណ៌សនៃសំបកខាងក្នុងរបស់ផ្លែឪឡឹក មានផ្ទុកសារធាតុ Citruline ដែលជាអាស៊ីតអាមីណូ ល្អសម្រាប់សុខភាព សរសៃឈាមក្នុងរាងកាយ ប្រសិនបើអ្នកមិនដឹងពីរបៀបញ៉ាំវា។ តាមរបៀបនេះសំបកឪឡឹកទន់នៅខាងក្នុង អាចត្រូវបានប្រើដើម្បីធ្វើឲ្យម្ហូបមានរសជាតិឆ្ងាញ់ ឬអាចយកមកធ្វើជ្រក់បាន។
២ សរសៃក្រូច

សរសៃក្រូចដែលយើងតែងទាញចេញ ជាធម្មតាគឺត្រូវតែបោះបង់ចោលមុនពេលហូប តាមពិតទៅ វាពិតជាមានអត្ថប្រយោជន៍សម្រាប់រាងកាយ ទាក់ទងនឹងវត្តមានរបស់វានៅក្នុងសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយក៏ជាជាតិសរសៃល្អ សម្រាប់ប្រព័ន្ធរំអិលរបស់រាងកាយផងដែរ។
៣ ស្លឹកការ៉ុត

តើអ្នកដឹងទេថា ស្លឹកការ៉ុតមានផ្ទុកវីតាមីន C ច្រើនជាងផ្លែដែលយើងញ៉ាំ? ស្លឹកការ៉ុតក៏ផ្ទុកវីតាមីន K និងប៉ូតាស្យូមផងដែរ។ ស្លឹកការ៉ុតត្រូវបានប្រើដើម្បីធ្វើម្ហូបសាមញ្ញ ដូចជាលាយជាមួយស៊ុត ដើម្បីយកទៅចៀនឬដាក់ស៊ុបបាន។
៤ ផ្កាខាត់ណាខៀវ

មនុស្សខ្លះមិនចូលចិត្តគល់ផ្កាខាត់ណាទេ ព្រោះវារឹងឬមានរសជាតិមិនឆ្ងាញ់ ប៉ុន្តែតាមពិតវាមានវីតាមីនខ្ពស់ជាងផ្កាទៅទៀត។ ប្រសិនបើអ្នកចង់ញ៉ាំឆ្ងាញ់ អ្នកអាចញ៉ាំវាបាន។ កាត់គល់ខាត់ណាខៀវ ដែលយើងបម្រុងបោះចោល ជាបំណែកតូចៗ ហើយយកវាទៅចំហុយលាយជាមួយស៊ុតក៏បាន។ វាងាយស្រួលក្នុងការញ៉ាំ និងឆ្ងាញ់ជាង ហើយក៏សំបូរទៅដោយជាតិសរសៃផងដែរ។
៥ ផ្លែប៉ោម

មនុស្សជាច្រើន តែងទម្លាប់ចិតសំបកផ្លែប៉ោមចេញ ហើយហូបសាច់ប៉ោមខាងក្នុង។ សំបកផ្លែប៉ោមពិតជាសំបូរទៅដោយអង់ទីអុកស៊ីដង់ និងប្រឆាំងមហារីក។ ចង់ហូបដោយសុខភាពល្អមិនបារម្ភពីគីមី យកប៉ោមទៅលាងសម្អាតជាមួយទឹកក្រូចឆ្មារ លាយជាមួយសូដាក៏បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រាប់ត្នោតជាឱសថទិព្វ ជួយកាត់បន្ថយកម្ដៅក្នុងរាងកាយនិងរំលាយកំហាក បំបាត់ក្អករ៉ាំរ៉ៃ
ចុចអាន៖មូលហេតុ ៤ យ៉ាង ធ្វើឲ្យយើងបាត់បង់ចំណង់អាហារពេលព្រឹកលែងសូវឃ្លានដូចមុន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


