Connect with us

សុខភាព

ប្រកាន់ឱ្យបាន ៥ចំណុចនេះ ចំណីអាហារនឹងមានសុវត្ថិភាព មិនព្រួយកូវីដឆ្លង

បានផុស

នៅ

យោងតាមការសិក្សានាពេលកន្លងមក បានបង្ហាញថា មានវីរុសកូវីដ-១៩ ក៏អាចនៅរស់ នៅលើអាហារកកៗបានដែរ បើទោះបីជាវាមិនអាចបង្កើតកូនចៅក្នុងចំណីអាហារក៏ពិតមែន។ ផ្អែកតាមលទ្ធផលសិក្សានេះ ក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នទ្វេរឡើងលើហូបចុក ការដើរផ្សារទិញម្ហូបអាហារ ឬការកុម្មង់អាហារវេចខ្ចប់ផ្សេងៗជាដើម​ ព្រោះវាអាចជាភ្នាក់ងារចម្លងមេរោគដោយមិនដឹងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើអំពីការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គម ដោយគ្រប់គ្នាត្រូវអនុវត្តនូវកូនសោរគន្លឹះ ៥យ៉ាងសម្រាប់ធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមមាន៖

១.ការរក្សាអនាម័យ

‑ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬជែលលាងដៃមុន និងក្រោយចាប់កាន់ចំណីអាហារ ម្ហូបអាហារកក សាច់កក អាហារស្រស់ បន្លែផ្លែឈើ ជាដើម។

‑លាងសម្អាតជាមួយសាប៊ូ និងទឹកស្អាតឬជូតសម្អាតវត្ថុ និងផ្ទៃនានាដែលសង្ស័យថាមានប្រលាក់បានស្អាតជានិច្ច។

២. ទុកដាក់អាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា។

៣. ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់សត្វស្លាប ស៊ុត អាហារសមុទ្រ និងអាហារដែលយកចេញពីការបង្កក ចៀសវាងការចម្លងវីរុស ឬមេរោគជាយថាហេតុ។

៤. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ

 -បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឲ្យនៅក្រោមសីតុណ្ហភាព ៥អង្សាសេ។

-បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកម្ដៅ គឺត្រូវឲ្យលើសពីសីតុណ្ហភាព ៦០អង្សាសេ។

៥. ប្រើប្រាស់ទឹក និងវត្ថុធាតុដើមដែលមានសុវត្ថិភាព។

បន្ថែមពីលើនេះ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវវ័យឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនជានិច្ច ដោយបន្តអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

អត្ថបទ៖ សន្យា

ចុចអាន៖ កុំគិតថាធម្មតា! សូម្បីទឹកកក ក៏អាចជាភ្នាក់ងារចំលងវីរុសកូវីដបានដែរ

ចុចអាន៖ ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម១១ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម