KPT+
យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ម៉ម ប៊ុនហេង បានក្រើនរំលឹកហើយរំលឹកទៀត ដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុស ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀត។

ដោយឡែក សម្រាប់ក្រុមយុវវ័យដែលជាគោលដៅចេញក្រៅញឹកញាប់ជាងមនុស្សចាស់ គឺសុទ្ធតែមានកត្តាប្រឈមវីរុសច្រើនជាងមនុសចាស់។ ផ្អែកលើទិន្នន័យរបស់ក្រសួងសុខាភិបាលកម្ពុជា បាននឹងកំពុងសិក្សាលើករណីការស្លាប់មនុស្សចាស់ ច្រើនជាងយុវវ័យ។ មូលហេតុគឺដោយសារតែ យុវជនច្រើនតែភ្លើតភ្លើននិងមើលស្រាលលើវីរុសកូវីដ ហើយពាំនាំជំងឺនេះមកឲ្យក្រុមគ្រួសារ ដែលជាក្រុមមនុស្សប្រឈមហានិភ័យខ្ពស់និងស្នាក់នៅតែផ្ទះ។
ស្របគ្នានេះដែរ បុគ្គលខ្លះមានផ្ទុកវីរុស តែមិនបញ្ចេញរោគសញ្ញាសំគាល់ឲ្យបានដឹង ធ្វើឲ្យខ្លួនក្លាយជាជនចម្លងទៅ ឪពុកម្ដាយ បងប្អូន មិនដឹងខ្លួន។
ដូច្នេះហើយ ក្រសួងសុខាភិបាលគ្រប់ប្រទេស បានតម្រូវឲ្យយុវវ័យដែលឧស្សាហ៍ចេញក្រៅ ការពារខ្លួនឯង ជាពិសេសត្រូវមើលថែទាំនិងការពារមនុស្សចាស់ ឲ្យមានសុវត្ថិភាពពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ និង ចៀសវាងចំលងទៅគ្រួសារ ហើយស្ដាយក្រោយ។
១ ចៀសវាងចេញទៅក្រៅ បើមិនចាំបាច់ទេ នៅតែផ្ទះមើលភាគយន្ត ឬជជែកកម្សាន្តបង្កើតទំនាក់ទំនង ជាមួយតាយាយរបស់យើង។
២ កុំដាច់ខាតទៅកន្លែងមានហានិភ័យ ដើរប៉ះគ្នា ដូចជា ទៅផឹកស៊ីកន្លែងមានមនុស្សច្រើន ផឹកកាហ្វេជួបជុំមិត្តភ័ក្ដិ ឬដើរកម្សាន្តតាមខេត្តជាដើម។ យើងមិនអាចដឹងថា ពួកម៉ាកឬមនុស្សយើងជួបរាល់ថ្ងៃនេះ មានផ្ទុកវីរុសឬអត់ទេ។
៣ ត្រូវពាក់ម៉ាសឬរបាំងមុខក្រណាត់ នៅពេលមានភ្ញៀវជាក្រុមមិត្តមកលេងផ្ទះ (បើអាច គួរមានឧបករណ៍តេស្តកូវីដក៏ល្អ នេះអាចចូលរួមកាត់ផ្ដាច់ខ្សែចម្លងបានលឿន)។
៤ លាងដៃជាមួយសាប៊ូ ឬ ជែល អាល់កុល។ ដោះសំលៀកបំពាក់បោកបក់ឬត្រាំសាប៊ូចោល ពេលមកវិញ។ជាពិសេសត្រូវងូតទឹកភ្លាមៗ ហើយកក់សក់ផង បើមកពីកន្លែងមានហានិភ័យ។
៥ ញែកអាហារនិងរបស់របរផ្ទាល់ខ្លួន ជាមួយគ្រួសារ បើបានដឹងថាខ្លួនពូកែដើរហើរមិនចាំកន្លែងត្រូវទៅ។
៦ កាត់បន្ថយការជួបជជែកជាមួយមនុស្សចាស់ ឬកូនក្មេងក្នុងផ្ទះ បើសិនយើងបានដឹងខ្លួនថា ទៅកន្លែងមានមនុស្សច្រើនឬជួបនិយាយជាមួយអ្នកផ្ទុកមេរោគ។
៧ លើសពីនេះទៀត ប្រសិនបើមនុស្សនៅក្នុងផ្ទះមានប្រវតិ្តប្រថុយប្រថាន ឬទៅកន្លែងដែលមានមនុស្សច្រើន ចូរនៅឲ្យឆ្ងាយពីមនុស្សចាស់ ឬកូនក្មេងយ៉ាងហោចណាស់ ១ ទៅ ២ ម៉ែត្រ។

ជាការពិត ទំនួលខុសត្រូវសង្គមក្នុងវិបត្តិរោគរាតត្បាតនេះ ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសជាតិ តែទំនួលខុសត្រូវសម្រាប់គ្រួសារ ក៏រឹតតែសំខាន់ នៅក្នុងខណៈនេះ។ មិនមែនឲ្យតែពាក់ម៉ាស បាញ់អាកុល ពិតជាអាចការពារកូវីដបាន ១០០ ភាគរយ ឡើយ។
អ្វីក៏ដោយ បើយើងមិនមើលស្រាលវា និងត្រូវប្រកាន់ភ្ជាប់វិធានការសុខាភិបាលឲ្យបានម៉ត់ចត់ យើងមិនអាចក្លាយជាអ្នកចម្លងកូវីដ ទៅកាន់ឪពុកម្ដាយ យាយតា ឬក្មេងៗនៅក្នុងផ្ទះបានឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មូលហេតុដែលយុវវ័យ មានសន្ទុះនៃការឆ្លងកូវីដលឿន ជាងមនុស្សចាស់
ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ
ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


