KPT+
វិធីដោះស្រាយដោយសន្តិ នៅពេលមានមនុស្សប៉ងចង់ធ្វើបាបយើងដោយចេតនា (Bullying)
ការសម្លុតធ្វើបាបឬ Bullying គឺជាការប្រកាន់ពូជសាសន៍ មើលងាយពីនរណាម្នាក់ អាចធ្វើឲ្យប៉ះពាល់ផ្លូវចិត្តឬរាងកាយ។ ជាពិសេសរឿងនេះ តែងកើតមានលើសិស្សតាមសាលានីមួយៗ ហើយការសម្លុតធ្វើបាបខ្លាំងពេក ក៏អាចបណ្ដាលឲ្យមនុស្សស្លាប់ដែរ។

នោះគឺមានន័យថាអ្នកដែលត្រូវបានគេរំលោភបំពាន នឹងប៉ះពាល់ដោយអារម្មណ៍នៃការបាត់បង់តម្លៃខ្លួនឯង កង្វះទំនុកចិត្តលើខ្លួនឯង និងមានអារម្មណ៍អវិជ្ជមាន ដូចជា ខ្មាស់អៀន ដោយមិនរាប់បញ្ចូលគ្មានភាពក្លាហានអាចប្រយុទ្ធនៅចំពោះមុខអ្នកដទៃ។ ល។ បញ្ហាទាំងនេះកំពុងក្លាយជាបញ្ហាធំ ហើយកាន់តែមានអំពើហិង្សាលើគ្នាខ្លាំងឡើង ៗ ។
ខាងក្រោមនេះដំបូន្មានដោះស្រាយ នៅពេលមានមនុស្សចង់សម្លុតធ្វើបាប Bullying ដោយប្រការណាមួយ៖
១ ទុកចោលកុំខ្វល់ខ្វាយជាមួយរឿងគ្មានបានការ
រឿងដំបូងដែលត្រូវធ្វើគឺត្រូវផ្តោតអារម្មណ៍លើខ្លួនឯង ហើយមិនត្រូវផ្តោតលើពាក្យរបស់អ្នកដែលមានចិត្តចង់ធ្វើបាបយើងទេ។ ការចំអកមើលងាយ អ្នកណាក៏ជួប ហើយបើយើងយកចិត្តទុកដាក់ខ្លាំងពេក ចំពោះពាក្យនោះ យើងនឹងត្រូវឈឺចាប់ខូចចិត្តឥតអំពើរ។ ពាក្យទាំងនោះក៏នឹងមានឥទ្ធិពលលើយើងដែរ។ សំខាន់បំផុតយើងត្រូវដឹងពីរបៀបគោរពខ្លួនឯង និងឲ្យតម្លៃលើខ្លួនឯងជាមុនសិន។

២ កែលំអខ្លួនឯង
បន្ទាប់ពីយើងមើលឃើញពីតម្លៃនៅក្នុងខ្លួនយើងហើយ បន្ទាប់មកទៀតគឺថាយើងត្រូវព្យាយាមបណ្តោយវា ហើយលើកគំនិតរបស់យើងហួសពីវា និងធ្វើឲ្យខ្លួនយើងប្រសើរឡើងបន្តិចម្តងៗ។ មិនថាវាជាការផ្លាស់ប្តូររឿងអ្វីឡើយ ចូរកែលំអខ្លួនឯង ធ្វើឲ្យខ្លួនយើងកាន់តែប្រសើរឡើងជាងមុន។

៣ ពិគ្រោះជាមួយមិត្តភ័ក្ដិឬសមាជិកគ្រួសារដើម្បីរកដំណោះស្រាយ
ប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភ ហើយមិនដឹងថាត្រូវធ្វើអ្វី សូមពិគ្រោះជាមួយមិត្តភក្តិឬសមាជិកគ្រួសារដែលគួរឲ្យទុកចិត្ត។ ពួកគេអាចផ្ដល់ឲ្យអ្នកនូវដំណោះស្រាយ។ ចំពោះគ្រួសារ គឺច្បាស់ណាស់ថា ពួកគាត់ត្រៀមខ្លួនស្ដាប់បញ្ហាទាំងអស់ ហើយត្រៀមខ្លួនជានិច្ចដើម្បីជួយ។ ដូច្នេះសូមមានអារម្មណ៍រីករាយ ក្នុងការស្នើសុំជំនួយ ហើយកុំទុកភាពឆ្គាំឆ្គងនេះតែម្នាក់ឯង។
៤ សូមប្រតិកម្ម

នេះជាវិធីចុងក្រោយ ដើម្បីដោះស្រាយវា។ តែយើងមិនលើកទឹកចិត្តឲ្យអ្នកធ្វើសកម្មភាពប៉ះទង្គិចគ្នាទេព្រោះវាអាចធ្វើឲ្យមានការសម្លុតគំរាម ពីអំពើអាក្រក់កាន់តែធ្ងន់ធ្ងរ។ នោះគឺយើងអាចធ្វើទៅបាន ដោយការនិយាយទល់មុខ ទៅអ្នកដែលនិយាយអាក្រក់មកយើង ឲ្យដឹងសខ្មៅតែម្ដង។ ប្រាប់ពួកគេឲ្យបញ្ឈប់សកម្មភាពប្រកាន់ពូជសាសន៍ ឬរឿងអាក្រក់ៗសម្រាប់យើង ព្រោះវាមិនមែនជារឿងគួរឲ្យអស់សំណើច ឬយើងជាសម្លត្រាវសម្រាប់ចម្អែតក្រពះពួកគេទេ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គន្លឹះ ជួយជំរុញថាមពលខួរក្បាលឲ្យគាប់ប្រសើរ លែងស្ពឹកស្រពន់ពេលធ្វើការ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


