KPT+
សភាពការណ៍កំពុងខិតចូលបន្ទាត់ក្រហម ពលរដ្ឋម្នាក់ៗ មានទំនួលខុសត្រូវយ៉ាងណា ដើម្បីជួយសង្គម
ក្រោយការលើកឡើងរបស់លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ក្នុងក្របខណ្ឌទូទាំងប្រទេស បានមានប្រសាសន៍ថា បច្ចុប្បន្ននេះយើងនៅមានពេលវេលា ក្នុងការទាញសភាពការណ៍នេះ ឲ្យងាកចេញ កុំឲ្យឆ្លងផុតហួសពីបន្ទាត់ក្រហម។ ប្រសិនបើពលរដ្ឋមានការចូលរួម យើងនឹងអាចឃើញលទ្ធផលនៅក្នុងរយៈពេល ២ ទៅ ៣ សប្ដាហ៍ ឬ ៤ សប្តាហ៍យ៉ាងយូរនាពេលខាងមុខនេះ។

ដោយមើលឃើញដូចនេះ ក្នុងនាមយើងជាពលរដ្ឋ អ្វីដែលយើងអាចជួយដល់រដ្ឋាភិបាលបាន គឺមានច្រើនវិធី ប៉ុន្តែនូវឡើយតែការអនុវត្ត ហើយវិធានការនោះមានទាំងអស់ និងគ្រប់ជ្រុងជ្រោយ សមស្រប ត្រឹមត្រូវទៅតាមវិធានឬអន្តរាគមន៍របស់សុខភាពសាធារណៈ។
ដូច្នេះ អ្វីដែលប្រជាជនយើងអាចធ្វើបាន ដើម្បីស្ដារប្រទេសជាតិ កុំឲ្យលង់ជ្រៅទៅបន្ទាត់ក្រហមបាន៖
១ កុំចាកចេញពីផ្ទះ បើមិនចាំបាច់សោះ ក្នុងកំឡុងពេលនេះ ពីព្រោះវីរុសបំប្លែងខ្លួន Delta កំពុងវាយលុកលើអ្នកដំណើរនិងពលករដែលឆ្លងចូលមកកម្ពុជាយ៉ាងច្រើន។ បើមិនប្រយ័ត្ន អ្នកអាចក្លាយជាជនរងគ្រោះដោយសារវីរុស។ បើឆ្លងកាន់តែច្រើន មូលដ្ឋានសុខាភិបាលមិនអាចទ្រាំទ្របាន នោះអ្នកជំងឺក៏មិនដឹងទៅកន្លែងណា។ សូម្បីប្រទេសដែលមានធនធានច្រើន ក៏នៅមានការលំបាកខ្លាំងណាស់ នៅពេលមន្ទីរពេទ្យមិនមានសមត្ថភាពទទួលយកអ្នកជំងឺ។
២ បើចៀសមិនផុតត្រូវចេញក្រៅ ឬដឹងខ្លួនថាបានទៅកន្លែងមានហានិភ័យខ្លាំង ចូរប្រញាប់ដាក់ខ្លួនដោយឡែកពីមនុស្សចាស់មានសុខភាពខ្សោយ ហាមប៉ះពាល់កុមារឬលេងជាមួយសត្វចិញ្ចឹម។ ក្នុងករណីដឹងខ្លួនថាមិនស្រួល ហើយនៅដើរចម្លងគេ នឹងចាត់ទុកថាមានចេតនា អាចជាប់ទោសមួយតង់ទៀត។

៣ តាមដានខ្លួនឯងរាល់ព្រឹកល្ងាច ហើយហូបអាហារណាប៉ូវៗ កាត់បន្ថយការហូបអាហារមានរសជាតិប្រៃពេក ហិលពេក និងកុំផឹកស្រា ជក់បារី នាំពិបាកខ្លួនត្រូវទៅជួបពេទ្យក្នុងកំឡុងពេលផ្ទុះខ្លាំង។
៤ ត្រូវឧស្សាហ៍ហាត់ប្រាណ ងូតទឹកក្ដៅ ផឹកវីតាមីន C និងឆ្ពុងខ្លួនតាមដែលអាចធ្វើបាន។ ជាពិសេសមិនមែនតែខ្លួនឯងឡើយ ត្រូវណែនាំមនុស្សក្នុងផ្ទះទាំងអស់ឲ្យគោរពតាមការណែនាំរបស់ក្រសួងផងដែរ។ បើមាននរណាម្នាក់ប្រហែស គឺមិនមែនតែម្នាក់ឡើយ សរុបជារួមគឺមួយគ្រួសារ។
៥ ប្រការនេះ ក៏ត្រូវមើលថែសុខភាពផ្លូចិត្តខ្លួនឯង ឲ្យបានល្អដែរ។ បើសុខភាពខាងក្នុងមិនល្អ អាចបណ្ដាលឲ្យអ្នកធ្វើរឿងមិនគប្បីច្រើន។ អ្នកខ្លះអាចឈានទៅក្រៅផឹកស្រាបំបាត់ទុក ឬសេពគ្រឿងញៀន មួយចំនួនទៀតទៅសំងំតាមហាងកាហ្វេ ឬកន្លែងមានហានិភ័យច្រើនក៏មាន។

ក្នុងដំណាក់កាលនេះ យើងត្រូវរួមសហការគ្នា ទទួលខុសត្រូវរៀងៗខ្លួន ទាំងទំនួលខុសត្រូវសង្គម និងទំនួលខុសត្រូវសម្រាប់គ្រួសារ ។ ឲ្យតែមិនមើលស្រាលជំងឺ និងចូលរួមចំណែកឲ្យបានពេញលេញ ក្នុងការអនុវត្តវិធានការដែលបានដាក់ចេញ នោះយើងគ្រប់គ្នាមិនដើរហួសពីបន្ទាត់ក្រហមឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖យុវវ័យចេញក្រៅញឹក ទៅកន្លែងកកកុញ មកមើលវិធីការពារមនុស្សចាស់ និងក្មេងៗ ពីវីរុសបំប្លែងខ្លួន
ចុចអាន៖អ្នកមានហានិភ័យទាបនិងខ្ពស់នៃករណីឆ្លងកូវីដ គួរធ្វើយ៉ាងម៉េច ក្រោយប៉ះពាល់ជាមួយអ្នកជំងឺ
ចុចអាន៖វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


