សុខភាព
ចេះតែហត់ ល្ហិតល្ហៃ អាចជាសញ្ញានៃជំងឺខ្សោយបេះដូង
មានមូលហេតុច្រើន បង្កឲ្យមានជំងឺខ្សោយបេះដូង ដូចជា កត្តាអាយុ បេះដូងធ្វើការលើសកម្រិត ឬខូចខាត បេះដូងចុះខ្សោយ និងច្របាច់ឈាមទៅចិញ្ចឹមសារពាង្គកាយមិនគ្រប់។ ខ្សោយបេះដូង អាចកើតពេលបេះដូងច្របាច់ ឬពេលបេះដូងសម្រាក។ កត្តាទាំង ២ ពាក់ព័ន្ធនឹងករណីខូចថតបេះដូងខាងក្រោម ផ្នែកខាងឆ្វេង។
អាការៈហត់ ល្ហិតល្ហៃ ជារោគសញ្ញានៃជំងឺខ្សោយបេះដូង ក្នុងចំណោមរោគសញ្ញាផ្សេងទៀត។ ខ្សោយបេះដូងអាចបង្កជារោគសញ្ញាជាច្រើន ហើយសាមញ្ញ អាចធ្វើឲ្យយើងមិនចាប់អារម្មណ៍ ប៉ុន្តែសញ្ញាទាំងនេះគ្រោះថ្នាក់ បើមិនព្យាបាល។

ហត់៖ កើតពេលយើងកំពុងធ្វើការ ឬគេងក៏ដោយ។ ធ្វើឲ្យយើងភ្ញាក់ពីដំណេក ព្រោះពេលគេងរាបពេក ពិបាកដកដង្ហើម ទាល់តែកើយខ្នើយ ២ជាន់ ឬកល់ខ្នង។ មានជំងឺនេះអាចនឹងអស់កម្លាំង រសាប់រសល់។ សញ្ញានេះកើតឡើងពេលឈាមទៅបំពេញក្នុងសរសៃឈាម ពីសួតទៅបេះដូង ព្រោះបេះដូងមិនអាចច្របាច់ឈាមគ្រប់គ្រាន់ នាំឲ្យជាតិទឹកជ្រាបចូលក្នុងសួត។
ល្ហិតល្ហៃ៖ រាងកាយតែងនឿយហត់ អស់កម្លាំង សូម្បីការងារប្រចាំថ្ងៃ ដូចជា ចម្អិនម្ហូប ដើរ ទិញអីវ៉ាន់ ក៏ពិបាកដែរ។ ផ្នែកធំនៃសញ្ញានេះ មកពីបេះដូងមិនអាចផ្គត់ផ្គង់ឈាមទៅឲ្យកោសិការាងកាយគ្រប់គ្រាន់ នាំឲ្យរាងកាយកាត់បន្ថយតម្រូវការឈាម ទៅកាន់សរីរាង្គមិនសូវសំខាន់មួយចំនួន ពិសេសសាច់ដុំអវយវៈដែលនាំឈាមទៅចិញ្ចឹមខួរក្បាល និងបេះដូង។
នៅមានរោគសញ្ញាដទៃទៀតបញ្ជាក់ថា យើងមានជំងឺខ្សោយបេះដូង៖
- បេះដូងលោតញាប់
- ក្អកជាប់ ឬក្អកឮសូរងឺតៗ
- លែងសូវឃ្លានអាហារ
- ចង្អោរ
- វិលមុខ ធេងធោង
- ឈឺទ្រូង (ពេលវិវដ្ដទៅជាជំងឺគាំងបេះដូង)។
បើគ្នាយើងមានបញ្ហាទាំងនេះ ការស្វែងរកការពិគ្រោះ និងព្យាបាលដោយពេទ្យជំនាញជារឿងចាំបាច់។ ណាត់ជួបគ្រូពេទ្យ ដើម្បីទទួលការណែនាំ និងលេបថ្នាំឲ្យបានត្រឹមត្រូវ។ កាត់បន្ថយញ៉ាំប្រៃ បញ្ចុះទម្ងន់ បើមានជំងឺធាត់ ហាត់ប្រាណ បន្ថយការផឹកស្រា និងឈប់ជក់បារី៕
ចុចអាន៖ថ្លើមសាច់សត្វមានប្រយោជន៍ដល់សុខភាពច្រើនអនេក អ្នកមិនដែលហូបអាចនឹងភ្ញាក់ផ្អើលមិនខាន
ចុចអាន៖អាហារ ៤ មុខ មានផ្ទុកអូមេហ្គា ៣ ជួយពង្រឹងភាពស៊ាំដល់រាងកាយក្នុងវិបត្តិកូវីដ
-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


