ជីវិតកម្សាន្ដ
ផលិតករ ហ្វៃ សំអាង ទម្លាយរឿងកាលពី២០ឆ្នាំមុនជាមួយតារាស្រីពីររូប អ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា
អ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ខណៈសុខៗស្រាប់តែផលិតករភាពយន្តល្បីឈ្មោះលោក ហ្វៃ សំអាង បានទម្លាយរូបភាពរម្លឹកនូវអនុស្សាវរីយ៍ អំឡុងពេលជាង២០ឆ្នាំមុនជាមួយតារាស្រីល្បីឈ្មោះពីររូប។
បង្ហោះភ្ជាប់ជាមួយរូបភាពមួយសន្លឹកគ្រាចេញទៅសម្តែងនៅក្រៅប្រទេសជាមួយតារាស្រីពីររូប គឺអ្នកនាង ខាត់ សុឃីម និងអ្នកនាង គង់ សុជាតិ លោក ហ្វៃ សំអាង បានលើកឡើងថា នេះជាអនុស្សាវរីយ៍ពេលដឹកនាំចេញទៅសម្តែងនៅប្រទេសញ៉ូហ្សេលែន។ តាមរយៈរូបភាពដែលមានអាយុកាលជាង២០ឆ្នាំ គ្រាចេញទៅសម្ដែងនៅប្រទេសញ៉ូហ្សេលែនលោក ហ្វៃ សំអាងបានរម្លឹកថា«អនុស្សាវរីយឆ្នាំ២០០១ ដឹកនាំតារាចម្រៀងលោក សុះ ម៉ាច ,ប្អូនស្រី ខាត់ សុឃីម ,ប្អូនស្រីគង់ សុជាតិ ទៅសម្តែងនៅប្រទេសញ៉ូហ្សេលែន ពេលនោះរំភើបណាស់ ព្រោះបង បអូន នៅទីនោះគាំទ្រច្រើន» ។


ទន្ទឹមការបង្ហោះនេះ គេឃើញពិធីការិនីអ្នកនាង គង់ សុជាតិ ភ្លាមៗនោះក៏បានបញ្ចេញមតិហាក់មានការអស់សំណើចលើរូបភាពរបស់ខ្លួន ខណៈមហាជននិងអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏មានការភ្ញាក់ផ្អើលលើសម្រស់របស់តារាស្រីទាំងពីរដួងខាងលើផងដែរ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026



